រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរួមគ្នាលើកកម្ពស់ទារកដ្ឋានសហគមន៍ សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៩ ០៤ ២៤

IMG_8706-1

IMG_8700

IMG_8703

IMG_8702

IMG_8705

IMG_8704

 

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរួមគ្នាលើកកម្ពស់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ឱ្យមានស្តង់ដារអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យទារកទទួលបានផាសុកភាព។

កិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំ ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជក ដើម្បីសាងសង់ ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។ 
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍ សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារ ពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។ 
ចំពោះកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការបង្កើតទារកដ្ឋាន សហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជក នៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយ ទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការ​បង្កើត ទារកដ្ឋានសហគមន៍នេះ។ 
គូសបញ្ជាក់ថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករនេះ គឺជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕

Comments

Related posts