កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងស្មារតីពូនជ្រំទំនាក់ទំនងទ្វេភាគី និងដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ៤ ២០២៤

a8-51

a6-59

a7-55

a3-65

a4-65

a5-61

ភ្នំពេញ ៖  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា សហប្រធានភាគីកម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងជា សហប្រធានភាគីចិន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងសមភាគីចិនមកពីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានពិភាក្សាលើប្រធានបទជាច្រើនក្នុងស្មារតីពូនជ្រំទំនាក់ទំនងទ្វេភាគី និងដុសខាត់ កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។
ក្រៅពីកិច្ចប្រជុំលើកទី៧នេះ ក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ព្រមទាំងពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ និពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជា ភាសាខ្មែរនិងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។
សូមជម្រាបថា ឯកសារដែលបានចុះហត្ថលេខាទាំង៣រួមមាន៖ ១. លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ,២. វិញ្ញាបនបត្រ ប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៏កសិកម្មកម្ពុជា និង៣. ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និង លក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេស កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕

Comments

Related posts