ស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី៖ពិភពលោកមួយដែលគ្មានមីន»

សូមគោរពជម្រាបជូនថា នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី៖ពិភពលោកមួយដែលគ្មានមីន»។ តើអ្វីទៅជា«កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី៖ ពិភពលោកមួយដែលគ្មានមីន»?  ហេតុអ្វីបានជាកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ? តើភាគីពាក់ព័ន្ធបាននឹងកំពុងធ្វើអ្វីខ្លះក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំកំពូលនេះ? ឯកឧត្ដម ទេព កណ្យាណ អគ្គលេខាធិការរង នៃអាជ្ញាធរមីន នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង  និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកនាងក៏អាចចូលរួមតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

photo_2024-04-23_17-00-35

Comments

Related posts