សម្តេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម និមន្តយាង ជាអធិបតី ភាព ក្នុងពិធីក្រុងពាលីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអគ្គតេជោ ថៃ អុំ (សាវុធ) ជា ព្រះវិន័យធរគណខេត្តព្រះវិហារ

សម្តេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ  ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា  និមន្តយាង ជាអធិបតី ភាព ក្នុងពិធីក្រុងពាលីស្រោចស្រពព្រះសុគន្ធវារី  ប្រគេនព្រះអគ្គតេជោ  ថៃ អុំ (សាវុធ)  ព្រះវិន័យធរគណខេត្តព្រះវិហារ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់  ឯកឧត្តម  គីម  រិទ្ធី  អភិបាល  នៃគណ:អភិបាលខេត្ត  កងកម្លាំងទាំងបី  ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត  ព្រះសង្ឃ  លោកតាជី -យាយជី  ប្រជាពលរដ្ឋ  លោកគ្រូ  អ្នកគ្រូ  សិស្សានុសិស្ស  និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត  នៅបរិវេណវត្តពោធិ៍មានជ័យ  ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ  ខេត្តព្រះវិហារ  នារសៀលថ្ងៃទី ២២  ខែមេសា  ឆ្នាំ២០២៤ ។

ឯកឧត្ដម  គីម  រិទ្ធី  បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

ឯកឧត្ដម បានបន្តរថា យើងគួរមានមោទកភាព ដែលខេត្តព្រះវិហារ  មិនមានជម្លោះសាសនា  ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងខេត្តរស់នៅដោយភាពសុខដុមជាមួយគ្នា ឯកឧត្ដម  ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅក្នុងខេត្តរបស់យេីងផងដែល។

ឯកឧត្ដម  ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ
និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕

photo_2024-04-23_17-06-40

photo_2024-04-23_17-07-06

photo_2024-04-23_17-07-01

photo_2024-04-23_17-06-35

photo_2024-04-23_17-06-58

photo_2024-04-23_17-06-56

photo_2024-04-23_17-06-51

photo_2024-04-23_17-06-47

photo_2024-04-23_17-06-45

Comments

Related posts