មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់បទបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថស្ទឹងត្រែងបន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា គឹមហឿន

photo_2024-04-25_14-28-27

ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់បទបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបចូលកាន់តំណែងថ្មី ត្រូវរួមគ្នាបង្កើនអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីការពារសន្តិភាពនិងសេចក្តីសុខជូនប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសចូលកាន់តំណែងនិងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថ្ងៃទី២៥មេសាឆ្នាំ២០២៤ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា៖ មេបញ្ជាការចូលកាន់តំណែងថ្មីត្រូវដឹកនាំបំពេញការងារ ឱ្យកាន់តែរីកចម្រើន អភិវឌ្ឍអង្គភាពនិងធ្វើឱ្យមន្ត្រីក្នុងអង្គភាពមានជីវភាពល្អប្រសើរឡើង ប្រកបដោយភាពទទួលខុសត្រូវដូចទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោពរ បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។

ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការមានប្រសាសន៍បន្ថែមថា៖ដើម្បីជាតិយើងរុងរឿងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្ត មន្ទីរអង្គភាព ឱ្យកាន់តែរឹងម៉ាំបន្ថែមទៀត ដើម្បីបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យកាន់តែមានឧត្តមភាព និងបម្រើប្រជាពលរដ្ឋដោយឥតរើសអើងនិងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាន៍ទៀតថា៖ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនឡើងគឺដោយសារសន្តិភាព ហើយយើងទាំងអស់គ្នា មានវត្តមានបានកំពុងបម្រើការងារសព្វថ្ងៃនេះ ក៍ផ្តើមចេញពីសុខសន្តិភាព ដែលអគ្គមគ្គុសទេសដ៍ថ្លៃថ្លាគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយលរដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារកបានមកដោយលំបាកបំផុត ។

លោកឧត្តមសេនេយ៍ត្រីសេងសុភាពមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្តេជ្ញាខិតខំប្រឹងប្រែងដឹកនាំធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើននិងតម្រង់ទិសក្នុងកិច្ចសហប្រតិបត្តិការ បង្ការ បង្រ្កាប សង្គ្រោះ ដោយអនុវត្តទៅតាមគោលការណ៍ច្បាប់ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ពិធីប្រកាសតែតាំងនិងផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌី ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៅបម្រើការងារនៅបញ្ជាការដ្ឋានរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតាំងលោកឧត្តមសេនេយ៍ត្រីសេងសុភាពជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសវិញ៕ photo_2024-04-25_10-04-43

photo_2024-04-25_09-04-49

photo_2024-04-25_10-06-53 (2)

photo_2024-04-25_10-06-53

photo_2024-04-25_14-25-50

 

Comments

Related posts