គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង សម្រេចបាន ៥៤,៦២% ហើយ គិតត្រឹមខែមេសា ឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9632

IMG_9636

IMG_9635

IMG_9633

IMG_9634

IMG_9637

IMG_9638

ភ្នំពេញ ៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង សម្រេចបាន ៥៤,៦២% ហើយ គិតត្រឹមខែមេសា ឆ្នាំ២០២៤ ដោយគ្រោងនឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារជារូបវ័ន្តនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តគម្រោងតាមកំណាត់ផ្លូវនីមួយៗ សំណូមពរ បញ្ហាប្រឈម ដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់ និងគោរពតាមបទដ្ឋានបច្ចេកទេស។
សូមជម្រាបថា គម្រោង សាងសង់ផ្លូវជាតិ លេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើម នៅត្រង់ចំណុច បំបែក ផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារអាមេរិក។
ផ្លូវជាតិដែល គ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕

Comments

Related posts