មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ បានបើកដំណើរការជាផ្លូវការ

វិទ្យុជាតិកម្ពុជា​

IMG_9882

IMG_9883

IMG_9884

IMG_9887

IMG_9888

IMG_9892-2

IMG_9890

IMG_9891

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី
ក្នុងពិធី “បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អុីស្ទេត អុិនវេសម៉ិន ឯ.ក” មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស៊ី ហ្សាន (XIE ZHAN) អគ្គនាយកក្រុមហ៊ុនចាង វ៉ាង (ខេមបូឌា) រៀល អុីស្ទេត អុិនវេសម៉ិន ឯ.ក។
  ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ 
ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អុីស្ទេត អុីនវេសម៉ិនបានសំរេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ផ្សារផ្គត់ផ្គង់ និងគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ក្នុងភាពជាដៃគូជាមួយនិង រដ្ឋបាលរាជធានីភ្នំពេញ។នេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបលើកទី៦៦ នៃទំនាក់ទំនង ការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន” ឱ្យកាន់តែស្ថិតស្ថេររឹងមាំបន្ថែមទៀត។
  រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំង ចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន- អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន នាពេលនេះ គឺជាការអនុវត្តកិច្ចសន្យា សម្រាប់បំពេញតម្រូវការទាំង រដ្ឋបាលរាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនវិនិយោគ ដែលនឹងទទួលបាន ការគាំទ្រពីសំណាក់វិស័យឯកជន និងបងប្អូនអាជីវករ យ៉ាងពិតប្រាកដ។ ប្រសិនបើប្រទេសកម្ពុជាគ្មាន “សន្តិភាព និងស្ថិរភាពនយោបាយ” គឺគ្មានការអភិវឌ្ឍ និងគ្មានគម្រោងវិនិយោគរបស់ វិស័យឯកជន រួមទាំងគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ចាង វ៉ាងង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិនដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោង អភិវឌ្ឍន៍ ក្នុងភាពជាដៃគូរវាងវិស័យរដ្ឋ និងវិស័យឯកជន ដែលទទួល បានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះ កិច្ចសន្យាជួលទីតាំងបឹងតាមោកទំហំ ២០ ហិកតា ឱ្យទៅក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ដើម្បីអភិវឌ្ឍជាផ្សារ ផ្គត់ផ្គង់បន្លែ ផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ ជាន់ ហើយភាគីក្រុមហ៊ុន ក៏បានវិនិយោគបន្ថែមលើអចលនទ្រព្យ ក្នុងតំបន់នេះ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែមានវិសាលភាពធំ នឹងប្រកបដោយសក្តានុពល៕

Comments

Related posts