សម្ដេចធិបតីបន្តអំពាវនាវដល់កម្មករកម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធបន្តចុះឈ្មោះចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈដែលរៀបចំដយរាជរដ្ឋាភិបាល

សម្ដេចធិបតីបន្តអំពាវនាវដល់កម្មករកម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធបន្តចុះឈ្មោះចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈដែលរៀបចំដយរាជរដ្ឋាភិបាល

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។

ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព ចំនួន២លើករួចមកហើយ លើកទី១ធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩៕photo_2024-04-28_09-32-35 (2)

Comments

Related posts