ខេត្តកែបបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

ភ្នំពេញ៖ សាលប្រជុំក្រុមប្រឹក្សាខេត្តកែប, នៅរសៀល ថ្ងៃអង្គារ ០៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប។
ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  មន្ត្រីព័ត៌មានរដ្ឋបាលខេត្ត និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ។
ក្នុងនាមប្រធាន ដឹកនាំ នៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន បានលើកយកនូវរបៀបវារៈចំនួន០៧ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត÷
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
២-របាយការណ៍វឌ្ឍនភាពរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖
- គណៈកម្មាធិការលទ្ធកម្ម
- គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស - គណៈកម្មការសុរិយោដីខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
- របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារបិទបញ្ជីចំណូលចំណាយថវិកា និងការធ្វើ របាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៣។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលា ការរៀបចំវេទិកាវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ស្តីពី (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) ។
៥-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៨ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត។
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។
៧-បញ្ហាផ្សេងៗ៕

photo_2024-04-30_16-44-11

photo_2024-04-30_16-44-35

photo_2024-04-30_16-44-29

Comments

Related posts