ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣០០០នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

 

រាជធានីភ្នំពេញ ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី១០ ទី១១ ចំនួនជាង៣០០០នាក់ទាំង២៤សាខាទទួលបានចំណេះដឹងពីកម្មវិធីបង្កេីនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កេីនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន» ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើនិងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណ:នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអរគុណដល់បណ្ឌិតលី ឆេង អ្នកតំណាងរាស្រ្ត ស្ថាបនិកនិងជាអគ្គនាយកប៊ែលធីគ្រុបដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង៣០០០នាក់មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណផងដែរដល់បណ្ឌិតលី ឆេង ថ្នាក់ដឹកនាំ និងសហការី សាកលវិទ្យាល័យប៊ែលធីគ្រុប ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ និងសូមតម្លើងApp NoDrug ទាំងអស់ដើម្បីផលប្រយោជន៍លោកអ្នក។តាមLink
https://nodrugsnacd.com/download

WeChat Image_20240430162422

WeChat Image_20240430162416
photo_2024-04-30_17-08-17photo_2024-04-30_17-08-11photo_2024-04-30_17-08-04photo_2024-04-30_17-07-56photo_2024-04-30_17-07-53

photo_2024-04-30_17-07-49

Comments

Related posts