ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ និងពេញលេញដែលស្របទៅតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖នៅចំថ្ងៃប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថាការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅមូលដ្ឋានក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។ 

លោក ហ្វា សាលី  ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជពីមានភាពល្អប្រសើរដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ។ ប្រការនេះ បានបង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។ 

បន្ថែមពីនេះ លោក សុំ សឿន  ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថាសិទ្ធិនៃការបង្កើតសហជីពនៅមូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំងនិងរំខានពីរាជរដ្ឋាភិបាលនោះឡើយដែលធ្វើឱ្យចំនួនសហជីពបានកើនដល់ជាង៦០០០នាពេលបច្ចុប្បន្ន។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវបានរារាំងមានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។ 
យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះដែលមានសហជីពច្រើនជាងគេដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជាប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕DSC04097photo_2024-05-01_06-24-38photo_2024-05-01_06-24-38 (3)photo_2024-05-01_06-24-38 (2)

Comments

Related posts