មន្ត្រីជាន់ខ្ពស់នគរបាលជាតិប្រាប់ដល់មន្ត្រីនគរបាលខេត្តស្វាយរៀងឱ្យបន្តការការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវណ្ណៈស្វាយរៀង  (សម្រួលដោយលោកចេម ហួត)


ស្វាយរៀងឯកឧត្តម ឧត្តមសេនីយ៍ឯកកឹង ឃនអគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ស ថេតអគ្គស្នងការនគរបាលជាតិបានធ្វើការផ្ដាំផ្ញើដល់មន្ត្រីនគរបាលជាតិខេត្តស្វាយរៀងអនុវត្ត ការការពារសន្តិភាព ការពារ  សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យកាន់តែសកម្ម។
ការផ្ដាំផ្ញើនេះបានធ្វើឡើងកាលពីថ្ងៃទី 30 ខែមេសាឆ្នាំ 2024 នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆ្នាំ 2023 និងទិសដៅឆ្នាំ2024និងត្រួតពិនិត្យសភាពការណ៍ប្រចាំឆ្នាំ 2024របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ 2024។
នៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯកកឹង ឃន បានធ្វើការណែនាំដល់នាយនគរបាល ពលនគរបាលទាំងអស់ត្រូវបន្តសាមគ្គីការគ្នាឱ្យបានល្អ ខិតខំគោរពវិន័យនិងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវជាកម្លាំងនគរបាលជាតិ។ បន្តគ្រប់គ្រងការងារសន្តិសុខការគ្រប់គ្រងព័ត៌មាននិងផ្សព្វផ្សាយការអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមជំរុញឱ្យមានរួមគ្នាបង្ក្រាបបទល្មើសផ្សេងៗក្មេងទំនើងល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងទប់ស្កាត់បទល្មើសតាមព្រំដែនដើម្បីធានាសន្តិសុខ នៅតាមព្រំដែនជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការងារបង្កបង្កើនផលនិងកសាងជីវភាពរស់នៅដោយមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាងប្រជាជនទាំងពីរដែលរស់នៅជាប់ព្រំដែនគ្នា។ ខិតខំយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ការជួញដូរមនុស្សល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ថានៅខេត្តស្វាយរៀងក្នុងរយៈពេលមួយត្រីមាសឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន 130 នាក់ហើយដកហូតគ្រឿងញៀនព្រមទាំងវត្ថុតាងបានមួយចំនួនទៀត៕photo_2024-05-01_10-08-33photo_2024-05-01_10-08-42photo_2024-05-01_10-08-44photo_2024-05-01_10-08-56photo_2024-05-01_10-08-59photo_2024-05-01_10-09-04photo_2024-05-01_10-09-20

photo_2024-05-01_10-09-24

photo_2024-05-01_10-09-26

Comments

Related posts