បាញ់​ទឹក​កាត់​បន្ថយកំដៅ​ ត្រៀម​ទទួល​មហាជន​ចូល​ទស្សនា​ការ​ប្ប្រកួតបាល់ទាត់ដេីម្បី​សប្បុរសធម៌​ នារសៀលនេះ​

 

​វិទ្យុជាតិកម្ពុជា​៖​ ចន​ ណារិទ្ធ​

IMG_0423-2

IMG_0410-4

IMG_0475-2

IMG_0476-2

IMG_0477-1

IMG_0479-2

IMG_0482-1

IMG_0478-2

IMG_0483-2

IMG_0481-1

​      រាជធានីភ្នំពេញ​៖​ រដ្ឋបាលរាជ ធានីភ្នំពេញតែងគិតគូរសុវត្ថិភាព​ និង​សុខទុក្ខ​ប្រជាពលរដ្ឋ​ជានិច្ច​ គ្រប់ពេល គ្រប់កាល:ទេស: ។  ជាក់ស្តែង​នាព្រឹក​ថ្ងៃ​ទី​០១ខែ​ ឧសភា​ នេះ​  ឯកឧត្តម​​ ឃួង​ ស្រេង​
អភិបាលរាជធានីភ្នំពេញ​បាន​ណែណែនាឱ្យកងកម្លាំងនគរបាលឡាន ទឹក​ ចុះទៅបាញ់​ទឹក​បបន្ថយកម្ដៅ ត្រៀម​ទទួល​ភ្ញៀវ​ចូល​ទស្សនា​ការ​ប្រកួត​កីឡា​បាល់ទាត់ ដេីម្បី​សប្បុរសធម៌​ នារសៀលនេះ​។
​    កាលពី​រសៀល​ថ្ងៃ​ទី​៣០៣០ខមេសា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
  តាមគម្រោងព្រឹត្តិការណ៍នេះនឹងមាន កម្មករ កម្មការិនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនឹងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលទាមទាឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម។
  ព្រឹត្តិការណ៍បាល់ទាត់នេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីរពេទ្យគន្ធបុប្ផា៕

Comments

Related posts