មីយ៉ាន់ម៉ាគ្រោងដាំដុះស្រូវវស្សាចំនួន ១៥ លានហិកតាក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0558-2

IMG_0560-2

IMG_0562

អន្តរជាតិ៖ មន្ត្រីក្រសួងកសិកម្មបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងដាំដុះស្រូវរដូវវស្សាជាង ១៥ លានហិកតាក្នុងឆ្នាំសារពើពន្ធ ២០២៤-២៥ ជាមួយនឹងការកើនឡើងជាង ៨,០០០ ហិកតាពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ មន្ត្រីបានប្រាប់ស៊ីនហួថា ក្នុងចំណោមផ្ទៃដីសរុប ៧០០,០០០ ហិកតា នឹងត្រូវបានដាំ ដុះដោយមានការគាំទ្រពីមូលនិធិលើកកម្ពស់សេដ្ឋកិច្ចរដ្ឋ។ ក្នុង ឆ្នាំ សារពើពន្ធ មុនស្រូវ វស្សា ជិត ១៥ លាន ហិកតា ត្រូវ បាន ដាំដុះ ដោយ ជោគជ័យ។ រដូវដាំដុះស្រូវវស្សានៅប្រទេសមីយ៉ាន់ម៉ា ជាធម្មតាចាប់ផ្តើមពីខែឧសភាដល់ខែតុលា។ ដើម្បីសម្រេចបានគោលដៅថ្មី ការបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះស្រូវ និងបច្ចេកទេសប្រមូលផលត្រូវបានផ្តល់ជូននៅទូទាំងតំបន់ និងរដ្ឋនៃប្រទេស។ បន្ថែមពីលើនេះមីយ៉ាន់ម៉ាមានគោលបំណងដាំដុះស្រូវរដូវក្តៅចំនួន ២,៦ លានហិកតាក្នុងឆ្នាំសារពើពន្ធ ២០២៤-២៥ បន្ទាប់ពីរដូវវស្សា៕

Comments

Related posts