ពលរដ្ឋបរទេសសរុបចំនួន ២៧,៩១៤ នាក់បានធ្វើដំណើរក្នុង និងក្រៅប្រទេសទៅកាន់ ឬមកពីប្រទេសអាហ្វហ្គានីស្ថាន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0564-1

IMG_0568-1

អន្តរជាតិ៖ អាជ្ញាធរស្ថិតិ និងព័ត៌មានជាតិរបស់ប្រទេសនេះបានរាយការណ៍ថា ចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ ពលរដ្ឋបរទេសសរុបចំនួន ២៧,៩១៤ នាក់បានធ្វើដំណើរក្នុង និងក្រៅប្រទេសទៅកាន់ ឬមកពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ទីភ្នាក់ងាររដ្ឋាភិបាលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្នុងចំណោមនោះមាន ១៥,១៥៣ នាក់បានធ្វើដំណើរក្នុងប្រទេសក្នុងនោះមានស្ត្រីចំនួន ៦៧៥ នាក់ខណៈដែល ១២,៧៦១ នាក់បានធ្វើដំណើរទៅក្រៅប្រទេសក្នុងនោះមានស្ត្រីចំនួន ៤៩៥ នាក់ ។ ទីភ្នាក់ងារនេះបាននិយាយថា គោលដៅពេញនិយមសម្រាប់អ្នកធ្វើដំណើរគឺនៅតំបន់ Herat, Nimroz, Nangarhar និងចំណុចឆ្លងកាត់ព្រំដែន Balkh ក៏ដូចជាអាកាសយានដ្ឋាន Kabul និង Herat ។ សកម្មភាពទេសចរណ៍ និងការងារគឺជាគោលបំណងធ្វើដំណើរសម្រាប់ជនបរទេសក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ពួកគេភាគច្រើនបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រក្នុងខេត្តរួមមាន Bamyan, Herat និង Kandahar។ ចាប់តាំងពីរដ្ឋាភិបាលបានឡើងកាន់អំណាចនៅខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសនេះគឺកំពុងអភិវឌ្ឍ៕

Comments

Related posts