ប្រជាកសិករធ្វើស្រែប្រាំងខ្ទង់ពាន់ហិកតាបន្តបូមទឹកចេញពីអាងកំពីងពួយដើម្បីស្រោចស្រព ខណៈមន្ទីរជំនាញហាមឃាត់ដើម្បីរក្សាទឹកទុកប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖​ លោកភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង៖ ប្រជាកសិករដែលកំពុងធ្វើស្រែប្រាំងខ្ទង់ពាន់ហិកតានៅជុំវិញអាងទឹកកំពីងពួយ ពីរ ឃុំគឺឃុំតា ក្រៀមស្រុក បាណន់និងឃុំអន្លង់រុនស្រុកថ្មគោលខេត្តបាត់ដំបង កំពុងមមាញឹក ក្នុងការបូមទឹក ចេញពីអាងចូលប្រឡាយដើម្បីបន្តស្រោចស្រព ខណៈដែលមន្រ្តីជំនាញនិងអាជ្ញាធរបានហាមឃាត់ជា បន្តបន្ទាប់ដើម្បីរក្សាទឹកទុកប្រើប្រាស់។

កសិករដែលកំំពុងបូមទឹកចេញពីអាងបានឱ្យដឹងថាដោយទឹកក្នុងអាងកាន់តែរាក់មិនអាចបើកទ្វារបង្ហូរបាន ពួកគាត់បានយកម៉ាស៊ីនបូមទឹកចេញពីអាងទាំងយប់ទាំងថ្ងៃ ទម្លាក់ចូលទៅប្រឡាយមេ និង បន្តបូមបន្តបីតង់ ទើបដល់ស្រែស្រូវរបស់គាត់ដែលដាំដុះជាងមួយខែមកហើយ ដែលខ្លះជិតផើម ទៅហើយ។

ពួកគាត់និយាយថាកន្លងទៅអាជ្ញាធរនិងមន្រ្តីជំនាញបានហាមឃាត់មិនឱ្យពួកគាត់ធ្វើស្រែប្រាំងបង្កើនរដូវទៀតនោះទេដោយខ្លាចខ្វះខាតទឹក និង រក្សាទុកទុកប្រើប្រាស់ ប៉ុន្តែដោយសារឃើញក្នុងអាង មានទឹកហើយប្រជាពលរដ្ឋឃើញខ្លះគេបន្តដាំដុះស្រូវ ពួកគាត់ក៏នាំគ្នាដាំតាមគ្នាតែម្ដង ផ្សងព្រេង ក្រែងមានភ្លៀងធ្លាក់គួបផ្សំជាមួយទឹកអាង។ ពួកគាត់និយាយថាការធ្វើស្រែលើកនេះមិនរំពឹងចំណេញនោះទេព្រោះចំណាយច្រើនលើប្រេងបូមទឹកបីតង់ទំរាំដល់ស្រែ ។

ឃ្លីបប្រជាពលរដ្ឋខ្លីៗ(២នាក់)

លោក នៃ ពៅមេឃុំតាក្រៀមបានឱ្យដឹងថាអាជ្ញាធរនឹងមន្រ្តីជំនាញបានបើកទ្វារ ទឹកស្រោចស្រពស្រូវ ប្រជាពលរដ្ឋបីជំហានមកហើយ ប៉ុន្តែរដូវប្រាំងនេះជាជំហានទីបួន គឺមិនអាចបើកទ្វារទឹកបង្ហូ ចេញពីអាងចូលទៅប្រឡាយបានទេ ដោយសារតែទឹករីងខ្លាំងផុតទ្វារទឹកទៅហើយ។

លោកបន្តថាស្រូវប្រាំងប្រជាពលរដ្ឋអាចនឹងប្រឈមខ្វះខាតទឹកនាពេលខាងមុខ ដោយសារតែចំនួននៃ ការធ្វើស្រែប្រាំងលើសផែនការកំណត់ច្រើន មន្ទីរណែនាំឱ្យធ្វើតែជាង១៦០០ហិកតា ប៉ុណ្ណោះនៅឃុំ តាក្រៀមស្រុកបាណន់ និង ឃុំអន្លង់រុនស្រុកថ្មគោលប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់បាននាំគ្នា ធ្វើលើស ខ្ទង់ពាន់ហិកតា។

លោកមេឃុំបន្ថែមថាប្រជាពលរដ្ឋគាត់នាំគ្នាធ្វើស្រែលើសលប់មិនស្តាប់ការណែនាំ ឱ្យធ្វើ ប៉ុណ្ណេះគាត់ធ្វើប៉ុណ្ណោះ ឃើញមានទឹកគាត់ចេះតែនាំគ្នាធ្វើ ដូច្នេះវាប៉ះពាល់ទាំងអស់គ្នា។ អាជ្ញាធរចេះតែហាមគាត់ដែរ តែ

 

គាត់និយាយថា ចេះតែធ្វើទៅបើខូចចោលទៅផ្សងព្រេង តែជាក់ស្តែងបើគាត់ធ្វើបានផលគាត់ត្រេកអរ តែមិនបានផលគាត់បន្ទោសអាជ្ញាធរ។

លោកមេឃុំបន្តថាលោកកំពុងឱ្យស្រង់ស្ថិតិតាមភូមិផ្នែកខាងក្រោម គឺមិនទាន់មានខ្វះខាតទឹក ប្រើប្រាស់សម្រាប់មនុស្សនោះទេ ប៉ុន្តែមានខ្វះខាតទឹកសត្វពាហនៈខ្លះនឹងកំពុងស្រង់ទិន្នន័យភូមិប៉ែក ខាងលើទៀត។

ទោះបីយ៉ាងណាមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងបានបញ្ជាក់លើផេកផ្លូវការរបស់ខ្លួនកាលពីចុងសប្តាហ៍នេះឱ្យដឹងថាអាងកំពីងពួយមានលទ្ធភាពស្តុកទឹកសរុប២០០លានម៉ែត្រគូប តែបច្ចុប្បន្ននេះទឹកសល់ប្រមាណ ១០លានម៉ែត្រគូបប៉ុណ្ណោះសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ មន្ទីរបន្ថែមថា បច្ចុប្បន្នប្រជាកសិករ កំពុងធ្វើស្រូវប្រាំងក្នុងអាងទឹកចំនួន ២.៥០០ហត(ក្រៅផែនការ) និង១.៧០០(ក្នុងផែនការ)ដែលកំពុងប្រើប្រាស់ទឹកក្នុង អាងដើម្បីស្រោចស្រព។

មន្ទីរបានបញ្ជាក់បន្ថែមថាមន្រ្តីជំនាញនិងអាជ្ញាធរ បានចុះហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែប្រាំងជា ច្រើនដងដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់ប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់ ព្រមទាំងលើកទំនប់កាយប្រឡាយ ក្នុងអាងកំពីងពួយមិនស្តាប់ការណែនាំពីការប្រឈមនានាឡើយ។

មន្ទីរធនធានទឹកបន្ថែមថា ការធ្វើស្រូវប្រាំងក្នុងអាងចំនួន២,៥៥០ហិកតាខាងលើនេះគឺគ្មានការអនុញ្ញាតច្បាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តទេ ក្រោយពីការចុះពិនិត្យក្រុមការងារសម្រេច ៖ទី១:មិនអនុញ្ញាត្តិបន្ត បូមទឹកពីអាងកំពីងពួយទៀតទេ ទី២-ត្រូវលុបប្រឡាយដែលបានកាយរួចឲ្យដូចស្ថានភាពដើមវិញ ៕photo_2024-05-02_14-18-16photo_2024-05-02_14-18-23

photo_2024-05-02_14-18-27

Comments

Related posts