សម្តេចតេជោ ហ៊ុន សែន៖ «បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត!»

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះ កាសែតប្រឆាំងដែលអះអាងថាមានមន្ត្រីគយនិយាយថាលោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។

មុនដំបូង ខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបាន
សម្រេចឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។

បន្ថែមលើនោះ ខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។

សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អចៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។

ចំណែកវីដេអូជាដំណាក់ទីមួយដែលខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។

ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?»៕photo_2024-05-01_14-19-28-1photo_2024-05-01_14-19-16-1photo_2024-05-01_11-16-04photo_2024-05-01_09-40-54-1

photo_2024-05-01_11-15-57

Comments

Related posts