ក្នុងខែកុម្ភៈ តម្លៃពាណិជ្ជកម្មរបស់ឡាវកើនលើសពី ១,១ ពាន់លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a1-265

a-243

អន្តរជាតិ៖ របាយការណ៍ដែល បានចេញផ្សាយនៅលើគេហទំព័រ Lao Trade Portal បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ តម្លៃពាណិជ្ជកម្មរួមបញ្ចូលគ្នានៃការនាំចូល និងការនាំចេញរបស់ប្រទេសឡាវមានចំនួន ១,១០១ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ របាយការណ៍បានបន្តថា តម្លៃនៃការនាំចេញក្នុងខែកុម្ភៈ ត្រូវបានកត់ត្រា ៥៣០ លានដុល្លារ ខណៈការនាំចូលមានតម្លៃ ៥៧០ លានដុល្លារដែល បណ្ដាលឱ្យមានឱនភាពពាណិជ្ជកម្មប្រហែល ៤០ លាន ដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសឡាវ រួមមានដំឡូងមី មាសចម្រុះ រ៉ែទង់ដែង ក្រដាស និងផលិតផលក្រដាស ឈើ និងកាកសំណល់ក្រដាស ស្ករ ចេក និងកៅស៊ូ។ ការនាំចូលសំខាន់ៗរបស់ប្រទេសរួមមានប្រេងម៉ាស៊ូត យានជំនិះ ឧបករណ៍មេកានិកផលិតផលដែក និងដែក គ្រឿងអគ្គិសនី និងឧបករណ៍ ប្រេងសាំង គ្រឿងបន្លាស់រថយន្ត ឧបករណ៍ប្រើប្រាស់ប្លាស្ទិក ផលិតផលគីមី និងផលិតផលអាលុយមីញ៉ូម។ ប្រទេសចិននៅតែជាគោលដៅនាំចេញរបស់ឡាវ បន្ទាប់មកគឺប្រទេសថៃ និងវៀតណាម។ ទន្ទឹមនឹងនេះប្រភពនាំចូលសំខាន់ទៅប្រទេសឡាវរួមមាន ថៃ ចិន និងវៀតណាម៕

Comments

Related posts