សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើន ១% ក្នុងត្រីមាសទីមួយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-267

a4-266

a3-273

អន្តរជាតិ៖ ធនាគារជាតិថៃបានប៉ាន់ប្រមាណថា ប្រទេសនេះបានកើនឡើងត្រឹមតែ ១ ភាគរយប៉ុណ្ណោះក្នុងត្រីមាសទី ១ ទាំងមូលដ្ឋានប្រចាំត្រីមាស និងប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ធនាគារជាតិបាននិយាយថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះក្នុងខែមីនា ដោយសារតម្រូវការ ក្នុងស្រុក និងទេសចរណ៍បានធ្លាក់ចុះ ហើយមួយផ្នែកដោយសារតែអត្ថប្រយោជន៍ពីយុទ្ធនាការ Easy E-Receipt បានបាត់បង់។ គេបានបន្ថែមថា "ទោះបីជាមានការធ្លាក់ចុះនេះក៏ដោយ សេដ្ឋកិច្ចបានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងនៅក្នុងត្រីមាសទី ១ បើបើប្រៀបធៀបទៅនឹងឆ្នាំមុន"។ ប្រទេសនេះបានកត់ត្រាអតិរេកគណនីចរន្តចំនួន ១,១ ពាន់លានដុល្លារក្នុងខែមីនា ដែលធ្លាក់ចុះពី ២ ពាន់លានដុល្លារកាលពីខែកុម្ភៈ។ គេបន្តថា ភាពប្រែប្រួលនៃប្រាក់បាតបានថយចុះ ប៉ុន្តែរូបិយប័ណ្ណអាចនឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសទីពីរ។ ការនាំចេញក្នុងខែមីនាបានធ្លាក់ចុះ ១០,២% ខណៈដែលការនាំចូលបានកើនឡើង ៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Comments

Related posts