រុស្ស៊ីកត់ឈ្មោះលោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ចូលបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-222

a8-234

អន្តរជាតិ៖ រុស្ស៊ីបានកត់ឈ្មោះលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនចូលក្នុងបញ្ជីស្តីពីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ខណៈវាជាសកម្មភាពមួយដែលទីក្រុងកៀវមើលឃើញថា ជាសញ្ញានៃភាពអស់សង្ឃឹមរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ឈ្មោះរបស់លោក ហ្សេលេនស្គី បានលេចឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៊ី។ បើតាមខ្លឹមសារក្នុងបញ្ជីនោះលោក ហ្សេលេនស្គី ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលអាជ្ញាធរុស្ស៊ីត្រូវចាប់ខ្លួន ដោយយោងតាមមាត្រាមួយនៃក្រមព្រហ្មទណ្ឌរុស្ស៊ី ប៉ុន្តែពុំមានការបញ្ជាក់លម្អិតជាងនេះទៀតឡើយ។ ដោយឡែកក្រសួងការបរទេសអ៊ុយក្រែនបានចេញមុខលើកឡើងថា សកម្មភាពនេះបានស្តែងឱ្យឃើញពីភាពអស់សង្ឃឹមរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានស្ថិតក្រោមគោលដៅរបស់ទីក្រុងមូស្គូ ចាប់តាំងតែពីការផ្ទុះឡើងដំបូងនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ បើតាមការអះអាងរបស់លោក ហ្សេលេនស្គី កាលពីឆ្នាំមុន គឺលោកដឹងថា ការប៉ុនប៉ងធ្វើឃាតយ៉ាងហោច ៥-៦ ដងលើរូបលោកប៉ុន្តែត្រូវបានទប់ស្កាត់។ នៅថ្ងៃក្រោយពេលបញ្ជូនកងទ័ពចូលវាយលុកអ៊ុយក្រែន អំឡុងការថ្លែងសារទៅកាន់ប្រជាជាតិលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានទទូចឱ្យកងទ័ពអ៊ុយក្រែនផ្តួលរំលំលោក ហ្សេលេនស្គី ថែមទៀតផង៕

Comments

Related posts