ក្រុមទ្រទ្រង់សុខភាព ភូមិត្រដក់ពង បន្តលើកស្ទួយ បញ្ជ្រៀបព័ត៌មាន ផ្នែកអាហារូបត្ថម្ភដល់កុមារ ដើម្បីឱ្យកុមារមានការលូតលាស់ល្អ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៦ ៥ ២០២៤

a25-64

a30-39

a26-61

a27-52

a28-48

a29-40

ភ្នំពេញ ៖ ក្រុមទ្រទ្រង់សុខភាពភូមិត្រដក់ពង ខេត្តកំពង់ឆ្នាំង បានបន្តលើកស្ទួយ បញ្ជ្រៀបព័ត៌មាន ផ្នែកអាហារូបត្ថម្ភ ដើម្បីការលូតលាស់ល្អ លើកកម្ពស់សុខភាព ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញា ស្មារតីរបស់កុមារ។
 
    លោក ភន អឹម តួនាទីជាក្រុមទ្រទ្រង់សុខភាពភូមិ នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការងារបញ្ជ្រៀបព័ត៌មាន និងជួយផ្នែកអាហារូបត្ថម្ភដល់កុមារ មានសារៈសំខាន់ណាស់ ដោយសារជួយឱ្យឳពុកម្តាយ អាណាព្យាបាលរបស់កុមារ គាត់យល់ដឹងពីការខ្វះអាហាររូបត្ថម្ភរបស់កូន ដើម្បីធ្វើយ៉ាងជួយឱ្យកូនពួកគាត់មានសុខភាពល្អប្រសើរ។
    លោក បានបន្តថា ការជួយផ្នែកអាហារូបត្ថម្ភដល់កុមារនេះ ល្អជួយឱ្យកុមារទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់មានសុខភាពល្អ មានគីឡូគ្រប់គ្រាន់ធៀបនឹងអាយុ កុំឱ្យមានកុមារកង្វះអាហាររូបត្ថម្ភ ក្រិស ក្រិន ស្លេកស្លាំង មានរូបរាងស្គមស្គាំង កម្ពស់មិនត្រូវស្តង់ដារ និងបាត់បង់ឱកាសសំខាន់ៗក្នុងជីវិតរស់នៅនាពេលអនាគតទៀតផងដែរ។
សំឡេង « ពីមុនដំបូងរាងពិបាកដែរទាល់តែឥឡូវទៅគាត់យល់ដឹងច្រើន ដោយសារគិតថាយើងធ្វើដើម្បីសុខភាពកូនគាត់ យើងចុះអប់រំទៅផ្តល់ចំណេះដឹងដល់គាត់ ដើម្បីសុខភាពរបស់កូនគាត់។ ការចុះនេះផ្សព្វផ្សាយពីការញាំអាហារ៣ក្រុម ការថែទាំកុមារ ឱ្យតាមស្តង់ដារបស់ពេទ្យ ឱ្យគាត់ញាំអាហារឱ្យបានទៀងទាត់ បបរខាប់គ្រប់គ្រឿង តាមការណែនាំរបស់គ្រូ ណែនាំឱ្យចាក់វ៉ាក់សាំង តាមការកំណត់របស់គ្រូពេទ្យ។ ខ្ញុំបានចុះសួរសុខទុក្ខរៀងរាល់សប្តាហ៍តាមដានគាត់រហូត ចំពោះកុមារដែលកង្វអាហារូបត្ថម្ភយើងចុះតាមដានគាត់មួយសប្តាហ៍ពីរដង សួរនាំថាការហូបចុកគាត់បានញាំនំដែរអត់? ឬក៏មួយថ្ងៃញាំអស់ប៉ុន្មាន? ប្រសិនបើគាត់អត់ញាំយើងអាចឱ្យគាត់យកទៅលាយជាមួយបបរញាំក៏បាន »។
លោក ភន អឹម ក៏បានសំណូមពរឱ្យអង្គការជួយផ្នែកអាហារូបត្ថម្ភ បន្តផ្តល់គម្រោងអាហារូបត្ថម្ភ សម្រាប់ខេត្តកំពង់ឆ្នាំងឱ្យមានរហូត ដោយសារគម្រោងនេះល្អ ជួយឱ្យកុមារកម្ពុជាកុំឱ្យកុមារមានភាពស្គម ស្គាំង ធ្វើឱ្យកុមារនៅកម្ពុជាមានសុខភាពល្អ ហើយបើកុមារមានសុខភាពល្អជាធនធានមួយសម្រាប់ទំពាំងស្នងឫស្សីល្អជួយដល់ប្រទេសជាតិយើងទៅមុខ។
គួរជម្រាបថា មូលហេតុដែលធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភមានច្រើនយ៉ាងដូចជា អាណាព្យាបាលខ្វះចំណេះដឹង ខ្វះការថែទាំ កុមាររើសចំណី និងជីវភាពក្រីក្រជាដើម។ រីឯកុមារដែលខ្វះអាហារូបត្ថម្ភមានរូបរាងស្គមស្គាំង ស្លេកស្លាំង ឈឺញឹកញាប់ពិសេសរាក និងគ្មានកម្លាំងកំហែង ហើយចំពោះផលប៉ះពាល់យូរអង្វែងដែលកុមារខ្វះអាហារូបត្ថម្ភ ត្រូវបាត់បង់រឿងសំខាន់ទាំងខ្លួនឯង និងប្រទេសជាតិដូចជា ទី១- កុមារខ្វះអាហារូបត្ថម្ភ លទ្ធផលសិក្សាក៏មិនល្អដែរ បើធៀបទៅនឹងកុមារទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ។ ទី២- ពេលធំពេញវ័យចេញធ្វើការរកប្រាក់ចំណូលបានតិចជាង ២២% អ្នកធ្លាប់ទទួលបានអាហារូបត្ថម្ភត្រឹមត្រូវកាលនៅក្មេង និងទី៣- សម្រាប់សេដ្ឋកិច្ចវិញ ប្រទេសជាតិដែលមានអាហារូបត្ថម្ភមិនសូវល្អ ធ្វើឱ្យប្រជាជនរកបានប្រាក់ចំណូលតិច ធ្វើឱ្យប៉ះពាល់ដល់ថវិកាជាតិចំនួន ១១% បើធៀបទៅនឹងប្រទេសមានអាហារូបត្ថម្ភល្អ៕

Comments

Related posts