មន្ទីរបរិស្ថានខេត្តបាត់ដំបងបញ្ជូនសំណាកទឹកកង្ខក់ពណ៌ខ្មៅហូរចេញពីរោងចក្រកែឆ្នៃផ្លែស្វាយមួយនៅស្រុករតនមណ្ឌលបង្ហូរចូលអូរត្រែង ទៅពិនិត្យនៅក្រសួងហើយ បើរកឃើញមានជាតិពុលនិងចាត់ វិធានការផ្លូវច្បាប់

លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

មន្រ្តីក្រសួងបរិស្ថានបានថ្លែងថានឹងចាត់វិធានការផ្លូវច្បាប់លើរោងចក្រកែឆ្នៃផ្លែស្វាយមួយកន្លែង នៅស្រុករតនមណ្ឌលខេត្តបាត់ដំបង បើសិនជាពិនិត្យរកឃើញថាទឹកកង្វក់ពណ៌ខ្មៅដែលបង្ហូរ ចេញពី រោងចក្រនេះចូលអូរត្រែងនិងធ្លាក់ចូលស្ទឹងសង្កែ រកឃើញមានសារធាតុពុលនោះ ។

លោក កតបូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងមានប្រសាសន៍ឱ្យដឹងនាថ្ងៃទី៦ឧសភានេះថា សំណាកទឹកកង្វក់ពណ៌ខ្មៅចេញពីរោងចក្រផលិតស្វាយ របស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d បានបញ្ជូនទៅកាន់ក្រសួងបរិស្ថានពិនិត្យហើយ មិនទាន់ចេញលទ្ធផល យ៉ាងណានោះទេ និងពិនិត្យឯកសារដែលក្រុមហ៊ុនមានដើម្បីផ្ទៀតផ្ទាល់ផ្លូវច្បាប់ទៀតព្រមទាំងធ្វើកំណត់ហេតុផងដែរ។
លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថានៅពេលដែលរកឃើញថាមានសារធាតុពុលក្នុងទឹកកង្វក់ដែលបង្ហូរធ្លាក់ចូលស្ទឹងនោះ គឺមិនអាចលើកលែងបានទេ អាចបិទរោងចក្ររឺពិនិ័យធ្ងន់ធ្ងរតាមផ្លូវច្បាប់។

ទោះបីយ៉ាងណាលោកបញ្ជាក់ថាមន្ទីរបរិស្ថានកំពុងប្រមូលភស្តុតាងដោយផ្អែកលើវិទ្យាសាស្រ្តថារកឃើញមានជាតិពុលកម្រិតណា រឺក៏មិនមាន យើងមិនអាចចោទប្រកាន់គេដោយគ្មានភស្តុតាងបាននោះទេ បើទោះជាមន្រ្តីជំនាញខ្លះនិយាយក្រៅផ្លូវការថាក្រុមហ៊ុននេះមិនមានប្រើថ្នាំគីមីរឺសាធាតុផ្សេងៗក៏ដោយ ។
តាមសេចក្តីបំភ្លឺនិងចំណាត់ការបឋមរបស់រដ្ឋបាលស្រុករតនមណ្ឌលជុំវិញករណីមានទឹកស្អុយធ្វើឲ្យត្រីងាប់ នៅអូរត្រែង ស្ថិតនៅភូមិ.ស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយ របស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង បានលួចបញ្ចេញទឹកកខ្វក់ពណ៌ខ្មៅ ចូលទៅអូរត្រែង ធ្លាក់ចូលស្ទឹងសង្កែ នៅខាងលើទំនប់ពហុបំណងប្រមាណជាង10គីឡូម៉ែត្រ( ផ្លូវទៅខេត្តប៉ៃលិន)។
សេចក្តីបំភ្លឺបន្ថែមថាភ្លាមៗ នេះ លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល បានចាត់លោក រឿន ភិរុណ អភិបាលរងស្រុកដឹកនាំមន្រ្តីពាក់ព័ន្ធថ្នាក់ស្រុកនិងឃុំ ចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យតំណាងក្រុមហ៊ុនកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ និងធ្វើការជីកបង្វែទឹកកខ្វក់ចេញពីផ្លូវទឹកហូរចូលអូរត្រែង និងធ្វើការបូមយកចេញពីអូរត្រែងជាបន្ទាន់ ។

ទន្ទឹមនេះ ដោយមានការណែនាំ និងបទបញ្ជារដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ឲ្យ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារខេត្តពាក់ព័ន្ធ ចុះពិនិត្យជាបន្ទាន់ និងមានវិធានការដោះស្រាយកុំឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈ ក៏ដូចជាមច្ឆជាតិ ជីវៈចម្រុះក្នុងស្ទឹងសង្កែផ្នែកខាងក្រោម នៃការបញ្ចេញកាកសំណល់ នៅព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤៕

photo_2024-05-06_15-50-05

photo_2024-05-06_15-50-06

photo_2024-05-06_15-50-07

photo_2024-05-06_17-44-48-1

លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងដែលបានដឹកនាំមន្រ្តីពាក់ព័ន្ធនិងអាជ្ញាធរចុះពិនិត្យផ្ទាល់បានមានប្រសាសន៍ថ្ងៃព្រឹកថ្ងៃទី០៦ឧសភាថារោងចក្រមាន ទរបង្ហូរត្រឹមត្រូវ   ហើយទឹកដែលលិចធ្លាយ ចេញទៅនោះគឺជាទឹកដែលលាងរថយន្ត ផ្នែកខាងក្រៅបានហូរចូលទៅអូរនោះ។
លោកបន្ថែមថាសិប្បកម្មផលិតស្វាយនេះវត្ថុធាតុដើម មានផ្លែស្វាយនិងស្ករស ហើយទឹកគឺសម្រាប់ លាងស្វាយ បង្ហូរចូលបាសាំងស្តុកទឹក នៅពេលទឹកពេញក្រុមហ៊ុនយករថយន្តដឹកទៅ ចាក់ចោល នៅអាងប្រព្រឹត្តិកម្មមួយដែលមានទទឹង៣០ម៉ែត្របណ្តោយ៣៥ម៉ែត្រ នៅឯជើងភ្នំវែង និងកាកសំណល់ គ្រាប់ស្វាយផ្សេងៗ ទៅចោលទីនោះដូចគ្នា។លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថានៅចំពោះមុខចំពោះការលិចធ្លាយតិចតួចអាជ្ញាធរបានឱ្យបិតទរមិនអោយបង្ហូរចូលអូរទៀតនោះទេ។ ទោះបីយ៉ាងណាលោកបញ្ជាក់ថាមន្ទីរជំនាញបានបញ្ជូនសំណាកទឹកកង្វក់ខ្វៅនោះទៅពិនិត្យហើយ បើសិនជារកឃើញថាមានសាធាតុពុលរឺយ៉ាងណានោះទុកឱ្យក្រសួងជំនាញមានវិធានការផ្លូវច្បាប់ ។

Comments

Related posts