រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាពក្នុងការជម្រុញការផ្តល់សេវាឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ

វិទ្យុជាតិកម្ពុជា៖

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនទាក់ទងនឹងរបៀបរបប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេវាច្រកចេញចូលតែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រសិទ្ធភាពក្នុងការជម្រុញការផ្តល់សេវាឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវចុះពិនិត្យលើសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាពជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។

 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញការងារស្របតាមនីតិវិធីដែលបានកំណត់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូចនាករបន្ថែមក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាលទូទរាជធានី-ខេត្ត។

 

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) និងមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល ដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាទីប្រឹក្សាបណ្តាខេត្ត តាមប្រព័ន្ធអនឡាញ។19833D5F-A9DF-438F-BCC9-3EC966EB79BE2AC7294E-E462-454F-B29E-8ECDD7A12122F1EF1284-FA33-42A7-B70B-36D4D46A4262

Comments

Related posts