វិទ្យុជាតិកម្ពុជាពិភាក្សានូវប្រធានបទស្ដីពី៖«មេត្តាធម៌នាំមកនូវសេចក្ដីសុខ»

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី៧  ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់នេះ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«មេត្តាធម៌នាំមកនូវសេចក្ដីសុខ»។ តើអ្វីទៅជា«មេត្តាធម៌»?  កាលបើជនានុជនប្រកាន់ខ្ជាប់នូវ«មេត្តាធម៌» នឹងនាំមកនូវផលវិជ្ជមានដល់សង្គម និងពិភពលោកយ៉ាងណា? លោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកចំណេះដឹងជាធម្មទាន និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី!!!

IMG_20240507_081318_268

Comments

Related posts