មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ទទួលបានការបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

IMG_0954

IMG_0956

IMG_0957

IMG_0951

IMG_0950-1

IMG_0955

MC. អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ដល់មន្ត្រី-បុគ្គលិក ដែលជាភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។ 
    អ្នកយកព័ត៌មានយើងប្រចាំខេត្ត សៀមរាបធ្វើសេចក្តីរាយការណ៍!
   លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះ បណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។វគ្គនេះ ក៏ដើម្បីផ្តល់ចំណេះ ដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នក គ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា ធ្វើយ៉ាងណាធានាឱ្យបាននូវកិច្ចការពារ ការងារអភិរក្ស ការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិ ដោយសហការ ជាមួយដៃគូនានា ដូចជា៖ អាជ្ញាធរខេត្ត ស្ថាប័នជាតិ អន្តរជាតិ អង្គការជាតិ និងសាធារណជនទូទៅដែលមានគោលដៅរួម ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។ទន្ទឹមនេះ ក៏ដូចជាផ្តល់ចំណេះដឹងនូវ កិច្ចការបដិសណ្ឋារកិច្ច និងការ សិក្សាឈ្វេងយល់អំពីរចនាសម្ព័ន្ធនៃប្រាសាទបុរាណផងដែរ។
   លោកក៏បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងគ្រប់គ្រងរមណីយ ដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។ 
សំឡេង៖ធ្វើឱ្យយើងយល់ច្បាស់នូវអ្វីដែលយើងត្រូវថែរក្សា និងបានស្គាល់ច្បាស់នូវទីកន្លែង និងក្បាច់ ចម្លាក់ ហើយដឹងថាទីកន្លែងនោះគេហៅថាអ្វី ឧទាហរណ៍ ដូចជាក្តារបែន ស្ពានហាល ហៅរោងទងនេះរោងទងនោះ ច្បាច់នេះគេហៅក្បាច់អ្វី ទាំងនេះជាចំណេះដឹងមួយឱ្យយើងមានចំណេះដឹងបន្ថែម ដែលធ្វើឱ្យយើងកាន់តែចេះ កាន់តែស្រឡាញ់ហើយនិយាយកាន់តែត្រូវ។
   សូមជម្រាបផងដែរថា វគ្គបណ្តុះ បណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយផ្តោតទៅលើមាតិកាសំខាន់ៗរួមមាន៖ ១.អង្គរប្រវត្តិសាស្ត្រ អារ្យធម៌ និងបេតិកភណ្ឌ ២.សញ្ញាណទូទៅ និងការលើកតម្លៃបុរាណដ្ឋាន ៣.ចំណេះដឹងអំពីឈ្មោះ និងតួនាទី នៃរចនាសម្ព័ន្ធសំណង់ប្រាសាទ ៤.សំណង់ស្ថាបត្យកម្មប្រាសាទឥដ្ឋ និងការងារអភិរក្សទូទៅ។ វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានទាំងទ្រឹស្តី និងចុះអនុវត្តន៍នៅតាមការដ្ឋានជួសជុលប្រាសាទ មួយចំនួនដូចជា៖ ការដ្ឋានប្រាសាទចៅសាយទេវតា ការដ្ឋានប្រាសាទ ព្រះគោ និងតាមផ្លូវបុរាណពីអង្គរទៅរលួសផងដែរ៕

Comments

Related posts