កម្មវិធីវិនិយោគរបស់ប្រទេសថៃកើនឡើង ៩៤% នៅក្នុងត្រីមាសទី ១

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0962

IMG_0965

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា កម្មវិធីវិនិយោគសរុបរបស់ប្រទេសថៃបានកើនឡើង ៩៤ ភាគរយបើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដែលជំរុញដោយគម្រោងក្នុងវិស័យអេឡិចត្រូនិក រថយន្ត និងគីមីឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមក្រុមប្រឹក្សាភិបាលថៃបានឱ្យដឹងថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះការវិនិយោគ (BOI) ប្រទេសថៃបានទទួលពាក្យស្នើសុំវិនិយោគចំនួន ៧២៤ ដែលមានតម្លៃសរុបចំនួន ២២៨,២០ ពាន់លានបាត (ប្រហែល ៦,១៧ ពាន់លានដុល្លារអាមេរិក) កើនឡើង ៣១ ភាគរយបើធៀបនឹងឆ្នាំមុន។ BOI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក្យស្នើសុំវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសថៃក្នុងអំឡុងពេលខែមករាដល់ខែមីនាត្រូវបានកត់ត្រាក្នុងគម្រោងចំនួន ៤៦០ ដែលមានតម្លៃសរុប ១៦៩,៣២ ពាន់លានបាត (ប្រហែល ៤,៥៨ ពាន់លានដុល្លារ) ដែលស្មើនឹងការកើនឡើង ១៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា កំណើនដ៏សំខាន់នៅក្នុងគម្រោងវិនិយោគបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសជាតិក្នុងការកសាងមូលដ្ឋានឧស្សាហកម្មនាពេលអនាគត និងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះនិន្នាការវិនិយោគថ្មីៗ ដែលស្របតាមនិន្នាការពិភពលោក៕

Comments

Related posts