ប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុប ជំរុញឱ្យចិនដាក់សម្ពាធលើរុស្ស៉ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0968

IMG_0968

IMG_0969

អន្តរជាតិ៖ ប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់លោក Xi Jinping ប្រធានាធិបតីចិនថា ពួកគេចង់ឱ្យលោក Xi ប្រើឥទ្ធិពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នឹងមិនស្ទាក់ស្ទើរក្នុងការគាំទ្រទីក្រុងគៀវឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Emmanuel Macron ប្រធានាធិបតីបារាំង កំពុងទទួលស្វាគមន៍មេដឹកនាំចិនក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់អឺរ៉ុបក្នុងរយៈពេល៥ ឆ្នាំ ដោយជួបពិភាក្សាជាមួយលោក និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៅទីក្រុងប៉ារីស ក្នុងគោលបំណងបង្ហាញជំហររួបរួមលើបញ្ហាផ្សេងៗរួមទាំងពាណិជ្ជកម្ម និងស្ថានភាពនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ ទណ្ឌកម្មលើប្រទេសទាំងពីរ កាន់តែខ្លាំងឡើងបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២៕

Comments

Related posts