ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ នៅព្រឹកថ្ងៃទី៧ ខែឧសភ

ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនរងគ្រោះដោយសារ ខ្យល់កន្ត្រាក់

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនិង ជាអភិបាលខេត្តព្រះវិហារ រួមជាមួយក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារសព ដែលរងគ្រោះដោយសារខ្យលកន្រ្តាក់ រលំផ្ទ សង្កត់ចំនួន១គ្រួសារនៅភូមិសុច និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារនៅ ភូមិត្រពាំងខ្ចែង ឋិតនៅឃុំស្តៅ ស្រុកសង្គមថ្មីនិង បន្តចុះសួរសុខទុក្ខគ្រួសាររង គ្រោះ បណ្តាលមកពីអគ្គីភ័យឆេះការ៉ាស់សាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយ ជាមួយគ្រួសារដែលបានបាត់បង់សាច់ញាតិនិង បងប្អូនដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែល បានបណ្តាលមកពីខ្យល់កន្ត្រាក់ និងបណ្តាលមកពីអគ្គីភ័យ។ និងបានដើរពិនិត្យមើលអំពី ស្ថានភាពជាក់ស្តែងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារហេតុការណ៍ទាំង២ខាងលើ។ ជាមួយគ្នានេះផងដែរឯកឧត្ត មក៏បានលើកឡើងថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិង ផ្តាំផ្ញើសូមអោយបងប្អូនមានប្រុងប្រយ័ត្ន នៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៧ គ្រួសារដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់ស្ថិតនៅក្នុងឃុំស្តៅ បានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ១នាក់ ភេទស្រីអាយុ៦០ឆ្នាំ។

សម្ភារៈផ្ដល់ជូននាឪកាសនោះរួមមាន គ្រួសារសពទទួលបាន អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអីវ ១យួរ ទឹកសុទ្ធ ២កេស ឃីត១ និងថវិកាចំនួន ១លានរៀល។-គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ក្នុងនោះគ្រួសារ ដែលរលំផ្ទះ ៤គ្រួសារ ទទួលតង់ ក្នុង១ គ្រួសារៗចំនួន១បន្ថែមទៀត។
 
នៅរសៀលថ្ងៃដដែលនេះផងដែរ គណៈកម្មាធិការសាខា ដែលមាន លោក យ៉ុង គឹមហ៊ន ជានាយកប្រតិបត្តិសាខា បានទទួលបទបញ្ជាពី ឯកឧត្តម គីម រិទ្ធី បន្តនាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ ខែ ឧសភាឆ្នាំ២០២៤ ស្ថិតនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុក គូលែនខេត្តព្រះវិហារ ចំនួន ១០ គ្រួសារ និង គ្រួសារមានជីវភាពខ្វះខាតចំនួន៧ គ្រួសារ។
 
សម្រាប់សម្ភារៈដែលបានផ្ដល់ជូននាឱកាសនោះរួមមាន គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១០ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា១០ម៉ឺនរៀល ក្នុងនោះគ្រួសារចំនួន៣ ដែលរលំផ្ទះ ទទួលបានតង់ម្នាក់១ បន្ថែមទៀត។ បន្ថែមពីទៀត ឯកឧត្តម គីម រិទ្ធី តាមរយៈក្រុមការងារ បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដល់គ្រួសារដែលរងគ្រោះ ចំនួន ៨ គ្រួសារ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារដោយក្នុង១ គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល។ និងបានផ្ដល់ជូនដែកសង័្កសី សម្រាប់គ្រួសាររំលំផ្ទះក្នុង១ គ្រួសារៗ២០សន្លឹក គ្រួសាររងផលប៉ះពាល់ទទួលបាន ក្នុង១ គ្រួសារៗ ១៥ សន្លឹក និង គ្រួសារ ងាយរងគ្រោះ ក្នុង១គ្រួសារ ៗ ទទួលបាន១០ សន្លឹក។photo_2024-05-08_12-06-53photo_2024-05-08_12-06-59photo_2024-05-08_12-07-05photo_2024-05-08_12-07-11photo_2024-05-08_12-07-14photo_2024-05-08_12-07-21photo_2024-05-08_12-07-25photo_2024-05-08_12-07-37photo_2024-05-08_12-07-45photo_2024-05-08_12-07-53

photo_2024-05-08_12-07-58

Comments

Related posts