អង្គការហេទ្បែន ខេលល័រ ចាត់ទុកអ្នកសារព័ត៌មានគឺជាតួអង្គដ៏សំខាន់ ក្នុងការបញ្ជ្រាបការយល់ដឹង ពីអាហារូបត្ថម្ភដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ

 វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៨ ០៥ ២០២៤

IMG_1234

IMG_1235

IMG_1233

  MC៖ ប្រធានកម្មវិធីជាន់ខ្ពស់ អង្គការ ហេទ្បែន ខេលល័រ បានចាត់ទុកអ្នកសារព័ត៌មានគឺជាតួអង្គដ៏សំខាន់ ក្នុងការបញ្ជ្រាបការយល់ដឹង បន្ថែមពាក់ព័ន្ធអាហារូបត្ថម្ភដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងនៅទីក្រុងនិងជនបទ  ដែលធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។
  លោក ហ៊ុន វណ្ណារី ប្រធានកម្មវិធីជាន់ខ្ពស់ អង្គការ ហេទ្បែន ខេលល័រ បានឱ្យដឹងថា ត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះ ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ បានចងក្រងនិងផ្សព្វផ្សាយអត្ថបទព័ត៌មានបានជាង១៦០០អត្ថបទដែលទាក់ទងទៅនឹងអាហារូបត្ថម្ភនៅកម្ពុជា។ តាមរយៈនេះក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភទាំងអស់ គឺបានជាចលករមួយដ៏សំខាន់ ដើម្បីប្រមូលផ្តុំនិងចងក្រងក្រុមអ្នកសារព័ត៌មាន ក្នុងការសរសេរនិងប្រមូលព័ត៌មានជាច្រើនពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ និងបង្កើនការយល់ ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់ប្រជាជនគ្រប់ស្រទាប់ទាំងនៅទីក្រុងនិងជនបទលើប្រធានបទអាហារូបត្ថម្ភ។  ជាងនេះ ទៅទៀតការបង្កើតឱ្យមានក្រុម សារព័ត៌មានអាហារូបត្ថម្ភនេះទ្បើង ពិតជានឹងផ្តល់ជាវេទិកាមួយនៃភាពជាដៃគូសហការរវាងស្ថាប័នពាក់ព័ន្ធដូចជាក្រសួង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលវិស័យឯកជន ជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ និងទទួលបាននូវ ព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភបានត្រឹមត្រូវ សម្រាប់ផ្សព្វផ្សាយជូនទៅសាធារណជន ហើយរួម ចំណែកការចូលរួមចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗព្រមទាំងជា វេទិកាមួយសម្រាប់ការពិភាក្សាពីកាលានុវត្តភាពថ្មីៗ និងការប្រឈមនានាក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធអាហារូបត្ថម្ភនៅកម្ពុជា។ 
  «ចាប់តាំងពីការបង្កើត ក្រុមសារព័ត៌មានជើងឯកអាហារូបត្ថម្ភនេះមក មានអត្ថបទសារព័ត៌មានច្រើនជាង ១,៦០០អត្ថបទពាក់ព័ន្ធនឹង អាហារូបត្ថម្ភក្នុងវិស័យសុខាភិបាលនិងអាហារូបត្ថម្ភក្រៅពីវិស័យសុខាភិបាល ត្រូវបានផ្សព្វផ្សាយគឺពីមួយពេលទៅមួយពេលអត្ថបទសារព័ត៌មានចុះផ្សាយពាក់ព័ន្ធអាហារូបត្ថម្ភមានការកើនទ្បើងទាំងចំនួននិងគុណភាពនៃការសសេរក៏កាន់តែល្អទ្បើងៗ។ »
  ឆ្លៀតក្នុងឱកាសនោះ លោកប្រធានកម្មអង្គការ ហេទ្បែន ខេលល័រ ក៏បានស្នើឱ្យអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ បន្តការចុះផ្សាយព័ត៌មាន ផ្នែកសន្តិសុខស្បៀង អាហារូបត្ថម្ភនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ៕

Comments

Related posts