រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់សហគមន៍កសិកម្មដែលទើបបង្កើតថ្មី ត្រូវសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹកនិងងាយចុះប្រមូលទិញ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០៥.២០២៤

IMG_1306-1

IMG_1309-1

IMG_1308-1

IMG_1307-1

IMG_1305-2

IMG_1304-2

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់សហគមន៍កសិកម្មដែលទើបបង្កើតថ្មី ត្រូវចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹកនិងងាយចុះប្រមូលទិញ ចាប់ពីមួយហិកតាឡើងទៅសិន ដោយសារបញ្ហាខ្វះទឹកនិងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដី ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន ។ 
ការថ្លែងបែបនេះរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប និងបន្តជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើប ។ 
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែម លើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ ។ 
ការអនុវត្តន៍ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ គឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដោយសារវាអាចការពារឥទ្ធិពលកាំរស្មីពន្លឺព្រះអាទិត្យ បម្រែបម្រួលអាកាសធាតុ ខ្យល់ តំណក់ទឹកភ្លៀង សត្វល្អិត និងភ្នាក់ងារចម្លងជំងឺតាមបរិយាកាសផងដែរ ៕

Comments

Related posts