សម្តេចធិបតីថ្លែងថា កម្ពុជាបើកជំហរទ្វា គ្រប់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា

សម្តេចធិបតីថ្លែងថា កម្ពុជាបើកជំហរទ្វា គ្រប់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។

តាមរបាយការណ៍បានឱ្យដឹងថាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ សមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមសហព័ន្ធ អ្នក វិនិយោគ កម្ពុជា បានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលទៅលើសកម្មភាព របស់ សមាគម។

សូមពញ្ជាក់ថា សមាគមសហ ព័ន្ធ អ្នកវិនិយោគកម្ពុជា កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា,សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ,សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។

តាមរយៈសមាគមជាសមាជិកទាំង៩នេះ បានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសវិនិយោគនៅកម្ពុជាសរុបជាង ១៥ពាន់ ២រយលានដុល្លារអាមេរិក និងផ្តល់ការងារជូនកម្មករ និយោជិតជាង ៦សែន ៤ម៉ឺននាក់៕photo_2024-05-09_17-07-59

 

 

 

 

 

 

 

 

 

 

 

 

 

 

Comments

Related posts