ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គាំពារសុខភាពកម្មករតាមរោងចក្រសហគ្រាសនារដូវប្រាំង»

សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«គាំពារសុខភាពកម្មករតាមរោងចក្រសហគ្រាសនារដូវប្រាំង»។ តើស្ថានភាពសុខភាពរបស់កម្មករក្នុងរដូវក្ដៅនេះមានភាពល្អប្រសើរកំរិតណា? តើម្ចាស់រោងចក្រសហគ្រាស មានទំនួលខុសត្រូវ និងយន្តការបន្ទាន់យ៉ាងដូចម្ដេចដើម្បីគាំពារសុខុមាលភាពកម្មករ?
លោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!photo_2024-05-09_18-36-34

Comments

Related posts