សម្តេចធិបតី៖ កាតព្វកិច្ចរដ្ឋ និងវិស័យឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព

 

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

820412AB-9953-4F6E-9394-11D63B45EEEA

ACF172B4-3286-47C2-8F36-5593DC64066D

03818930-FA52-40AD-B4C4-7127C10B9BFC

4E735482-73DF-4B47-8B13-E0FEE540374B

E9F56875-753F-4605-B0CE-F9D9DCE3590F

915A4814-999F-4D5D-AA08-1870CB957110

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា កាតព្វកិច្ចរដ្ឋ និង
វិស័យឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព ព្រោះស្ថាប័នរដ្ឋមិនចង់ដើរតួនាទីជាឆ្មា ហើយវិស័យឯកជនជាកណ្តុរនោះទេ គឺចង់ឱ្យធ្វើជាឆ្មាទាំងអស់គ្នា។
  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ដូច្នេះ កាតព្វកិច្ចវិស័យរដ្ឋ និងឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព  ដើម្បីធ្វើឱ្យមានសណ្ដាប់ធ្នាប់ មានប្រសិទ្ធភាព និងបរិស្ថានលើវិស័យវិនិយោគនៅកម្ពុជាប្រកបដោយភាពទាក់ទាញ ហើយផ្ដល់ភាពកក់ក្ដៅជូនអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសមានភាពរីកចម្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តន៍ និងគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា ហើយសម្តេចមិនចង់ឃើញស្ថាប័នរដ្ឋចាំតែដើរផាក ដើរពិន័យនោះទេ ពោលមិនចង់ឃើញស្ថាប័នរដ្ឋដើរតួនាទីជាឆ្មា ហើយវិស័យឯកជនជាកណ្តុរនោះទេ។
ជាមួយគ្នានេះ សម្តេចធិបតីប្រកាសថា កម្ពុជាបើកចំហទ្វារ គ្រប់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏ថ្លែងអំណរគុណអ្នកវិនិយោគបរទេស ដែលសម្រេចចិត្ដក្នុងការមកបណ្ដាក់ទុននៅកម្ពុជាផងដែរ៕

Comments

Related posts