ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងលែងសត្វអណ្តើកសមុទ្រ(ល្មិក)ចូលទៅក្នុងសមុទ្រ

វិទ្យុជាតិកម្ពុជា៖

a38-19

a39-16

a40-18

a41-15

a42-12

a43-11

ខេត្តកែប ៖ នៅព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះ ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិសន្តិសុខលំហសមុទ្រ  បានធ្វើពិធីដុតបំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់  និងលែងសត្វអណ្តើកសមុទ្រ(ល្មិក)ចូលទៅក្នុងសមុទ្រធម្មជាតិវិញ ដែលពិធីនេះរៀបចំ ឡើងនៅស្នាក់ការសន្តិសុខកោះពោធិ៍  ដោយមានការចូលរួមពី លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប និងឧត្តមនាវីទោ លី ហួត មេបញ្ជការ ទីបញ្ជាការជួរមុខ តំណាងរដ្ឋបាលក្រុងកែប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីខណ្ឌរដ្ឋបាលជលផល  រួមទាំងក្រុមអភិរក្សធនធានជលផលសមុទ្រ (MCC) និងប្រជានេសាទជាច្រើនរូប។
   សូមបញ្ជាក់ថា ឧបករណ៍នេសាទ ដែលត្រូវដុតបំផ្លាញនាឱកាសនោះរួមមាន៖  ទុយោខ្យល់មុជទឹកប្រវែង ១០,០០០ម៉ែត្រ ដុំឆក់ចំនួន៥ធុង រនាស់អូសខ្យង១គូ រួមជាមួយសំណមួយចំនួន។
   លោក ហ៊ួរ មិថុនា អភិបាលរង ខេត្តកែប បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់ការធ្វើអាជីវកម្មដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត  មិនថាក្នុងតំបន់ដែលកំពុងអភិរក្ស ឬកន្លែងផ្សេងទៀតឡើយ ព្រោះថាការធ្វើអាជីវកម្មនេសាទខុសច្បាប់នេះ អាចបំផ្លាញធនធានធម្មជាតិដែលមាននៅក្នុងសមុទ្រ មិនត្រឹមតែប៉ុណ្ណោះអាចបំផ្លាញខ្លួនឯង និងបំផ្លាញដល់កូនចៅជំនាន់ក្រោយទៀតផង តែបើយើងទាំងអស់គ្នាឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីធ្វើនេសាទ យើងនឹងមិនខ្វះទេ ធនធានបាតសមុទ្រ ដូចជាបង្គា ក្តាម មឹក និងត្រី  ជាដេីម ។

ក្នុងឱកាសនោះ លោក ហ៊ួរ មិថុនា ជំរុញឱ្យ ប្រជានេសាទទាំងអស់ ចុះបញ្ជីទូកឱ្យបានគ្រប់ៗគ្នាដោយក្រុមការងារចុះបញ្ជីទូក  និងមកធ្វើការដល់លើកោះនេះតែម្តងដោយមិនឱ្យបងប្អូនប្រជានេសាទលំបាកឡើយ ។
   ក្នុងពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នោះ អង្គពិធីទាំងមូល ក៏បានលែងអណ្តើកសមុទ្រ(ល្មិក)ដែលមានទម្ងន់ ប្រហែល ៥០ kg កឹបស្លាកលេខ KH ២០៨១ នៅលើដៃឆ្វេង ចូលទៅក្នុងសមុទ្រវិញផងដែរ៕
អត្ថបទ :  លោក  ហាន  ឆន  មន្ទីរ ព័ត៌មាន ខេត្ត កែប

Comments

Related posts