ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥” ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ ហិកតា

ឈ្វេងយល់អំពី “ប្រឡាយលេខ ១៥” ដែលអាចនឹងផ្តល់ផ្ទៃដីស្រោចស្រពបានប្រមាណ ១៥ ០០០ ហិកតា។

ប្រឡាយលេខ១៥ មានប្រឡាយមេ៖ មានចំនួន ៤ខ្សែ ស្មើនឹង ៣៦,៧៣២គីឡូម៉ែត្រ, ប្រឡាយរងទី២៖ មានចំនួន ១១ខ្សែ ស្មើនឹង ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣៖ មានចំនួន ១០ខ្សែ ស្មើនឹង ៨,៦៤៦ គីឡូម៉ែត្រ ដូចនេះប្រឡាយសរុបមានចំនួន៖ ៣៣ ខ្សែ ស្មើនឹង ៥៦,៧៨៦គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏មានស្ថានីយបូមទឹក ១កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៤គ្រឿង (ស្ថានីយបូមទឹកសាមពុធ) ស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
 
អត្ថប្រយោជន៍នៃប្រឡាយទាំង ៣៣ខ្សែ៖  គឹនឹងអាចផ្តល់ការស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១៥ ០០០ ហិកតា និងជាផ្លូវនាវាចរសម្រាប់ប្រជាកសិករ ដឹកទំនិញចេញចូលពីប្រទេសជិតខាង និងនៅក្នុងតំបន់ សម្រាប់ដោះដូរផលិតផល ហើយនៅរដូវប្រាំងក៏អាចធ្វើដំណើរតាមខ្នងប្រឡាយសងខាង ដែលជាកន្លែងសម្រាប់ប្រជានេសាទរកត្រី និងបង្កង ក៏ដូចជាផ្លូវទឹកដល់អ្នកទេសចរលំហែ ចាប់ពីក្រុងដូនកែវរហូតដល់ទន្លេបាសាក់ ។

ប្រព័ន្ធធារាសាស្រ្តប្រឡាយមេ ១៥ មានទីតាំងស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់៖ ប្រជាកសិករ ប្រជានេសាទ អ្នកជំនួញដឹកទំនិញជួញដូរក្នុងស្រុក និងក្រៅស្រុក ព្រមទាំងសហគមន៍កសិករ អាចប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ។photo_2024-05-10_14-34-04photo_2024-05-10_14-34-04 (2)photo_2024-05-10_14-34-05photo_2024-05-10_14-34-06 (2)photo_2024-05-10_14-34-06photo_2024-05-10_14-34-07photo_2024-05-10_14-34-08 (2)photo_2024-05-10_14-34-08photo_2024-05-10_14-34-09 (2)photo_2024-05-10_14-34-09

Comments

Related posts