អ្នកនាំពាក្យ គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធការបោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចូលរួមគោរព និងអនុវត្តតាម សេចក្ដីណែ នាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ ឧសភា ២០២៤

a-245

a3-275

a1-267

a2-269

MC៖ អ្នកនាំពាក្យ គ.ជ.ប  បានអំពាវនាវដល់ភាគីពាក់ព័ន្ធការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នេះចូលរួមគោរព និងអនុវត្តតាម សេចក្ដីណែ នាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឱ្យការបោះ ឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
  
     ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនាថ្ងៃនេះក្រោមប្រធានបទ លើការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។ ឯកឧត្តម បន្ដថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា "ក្រុមប្រឹក្សា" អាណត្តិទី៤ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនៅដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោតនិងការចូលបញ្ជីបេក្ខជនគណៈបក្សនយោបាយឈរឈ្មោះបោះឆ្នោត។បន្ថែមលើនេះក៏បានបញ្ចប់ផងដែរនូវការបោះឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោតហើយត្រៀមអនុវត្តការងារជាបន្ទុកបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែលគ.ជ.បបានដាក់ចេញ។
   ឯកឧត្តម ហង្ស ពុទ្ធា បន្ដទៀតថា ដើម្បីធានាឱ្យដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព សូមអំពាវនាវចំពោះគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរព និងអនុវត្តតាម សេចក្ដីណែនាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួន ។
    ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ២២៦នាក់ (ស្រី ១៦នាក់) រួមមាន៖ អ្នកសារព័ត៌មានជាតិ ចំនួន ២២១នាក់ ស្រី ១៦នាក់ មកពី ២៣អង្គភាព អ្នកសាព័ត៌មានអន្តរជាតិ ចំនួន ៥នាក់ មកពី ៣អង្គភាព៕

Comments

Related posts