ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង ជាគោលដៅទេសចរណ៍ ថ្មីមួយទៀតក្នុងខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖ អត្តបទ៖ ញ៉ែម ចាន់វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

 ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង ជាគោលដៅទេសចរណ៍  មានមនុស្សរស់នៅ តាំងពីជាង ៧ ម៉ឺន ឆ្នាំមុន ស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមន្រ្តីជំនាញកំពុងសិក្សា រៀបចំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

 

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍  ទស្សនកិច្ចសិក្សាស្វែងយល់ ពីមនុស្សសម័យបុរេប្រវត្តិ ។

 

 លោកបន្តថា អ្វីដែលពិសេស តាមការស្រាវជ្រាវ នៅតំបន់ល្អាងស្ពាន ជាភស្តតាងមួយបង្ហាញពីប្រជាជាតិខ្មែរយើង រស់ នៅលើទឹកដីនេះ តាំងពីរាប់ម៉ឺនឆ្នាំមកហើយ ។ លោកថាភស្តតាង ត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវ ធ្វើកំណាយ កន្លងទៅ ហើយឆ្នាំ ២០២៥ ខាងមុខ និងមានការធ្វើចំណាយបន្តទៀត  ។

 

លើសពីនេះលោកបញ្ជាក់ថា សក្តានុពលស្ថានីយបុរេបប្រវត្តសាស្រ្តល្អាងស្អាន នៃតំបន់ភ្នំទាក់ទ្រាំង ប្រសិនបើ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានដឹងកាន់តែច្រើន ប្រកដជា ចង់មកដល់ទីតាំងទស្សនា  ស្វែងយល់ ពីទីកន្លែង ដែលមនុស្សសម័យ ដើម មកតាំងទី លំនៅ រាប់ម៉ឺនឆ្នាំមកហើយ ខណៈដែលបច្ចុប្បន្ននេះ នៅមិនទាន់មានអ្នកស្គាល់ និង បានទៅដល់ច្រើននោះឡើយ ។

បើតាមក្រុមអ្នកធ្វើកំណាយ ក្នុងល្អាងភ្នំនេះ រកឃើញវត្ថុបុរាណជាច្រើន ដូចជា ថ្មបំបែក ,ថ្មរំលីង ,ភាជន៍ គ្រឿងសំអាងកាយ (អង្កាំ  កងដៃធ្វើពីថ្ម   បន្តោងខ្សែក ធ្វើពីចង្កូមសត្វ )បំណែកឆ្អឹកសត្វ ព្រមទាំងផ្នូរសព ។

 

តាមឯកសារក្រុមអ្នកធ្វើកំណាយ សន្និដ្ឋានថា ស្ថានីយល្អាងស្ពាន មានមនុស្ស មកតាំង ទីបីដំណាក់កាល ។

បីដំណាក់កាលនោះរួមមាន ទី១ សម័យថ្មបំបែក មានអាយុប្រហែល ៧១០០០ ឆ្នាំ  , ទី២ វប្បធម៌ហាវប៊ីញៀន  មានអាយុចន្លោះ ពី ១១០០០ ដល់ ៥០០០ ឆ្នាំ  និង ចុងក្រោយ សម័យ ថ្មរំលីង មានអាយុ ប្រហែល ៣០០០ ឆ្នាំ ដោយគេបានយក ល្អាងស្ពានជាកន្លែង បញ្ចុះសព  ។

 

ការធ្វើកំណាយរបស់ក្រុមអ្នកស្រាវជ្រាវ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមជាមួយសារៈមន្ទីរជាតិប្រវត្តិសាស្រ្ត ផ្នែកលើស្រទាប់ដីជាក់លាក់  ដែលបានជីក ក្នុងល្អាងភ្នំ ជម្រៅចុះក្រោម រហូត ៥ ម៉ែត្រ ។

 

 ដូច្នោះផែ្អកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ ថ្មទាំងនោះ  ជួយឱ្យក្រុមអ្នកស្រាវជ្រាវ យល់ថាកាន់តែច្បាស់ ពីបច្ចេកទេស  នៃការផលិត ឧបករណ៍ ថ្ម  វប្បធម៌ បរិស្ថាន  និងបរិបទទូទៅ  នៃវប្បធម៌ហាវប៊ីញៀន ព្រមទាំងទំនាក់ទំនង ជាមួយសង្គមអ្នកបរបាញ់  និងប្រមូលអនុផល ព្រៃឈើ ដ៏ទៃទៀត  នៅតំបន់អាស៊ីដីគោក ។

 

ដោយមើលឃើញចំនុចទាក់ទាញ នៃតំបន់ទេសចរណ៍នេះ ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរ ចុះសិក្សា គ្រោង រៀបចំ ទីតាំង ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត ដូចជា ផ្លូវធ្វើដំណើរ កាន់តែល្អ  ជណ្តើរ ឡើង  បង្គន់  កន្លែងសម្រាប់ផ្តល់ព័ត៌មាន ជាដើម ។ 

 

សូមបញ្ជាក់ថា អ្នកទេសចរណ៍ អាចធ្វើដំណើរ  តាមផ្លូវលេខ ៥៧ បាត់ដំបង -បៃលិន  ចម្ងាយ ប្រមាណ ៤១ គីឡូម៉ែត្រ  ហួសសាលាស្រុករតនៈមណ្ឌល បន្តិច ដល់ សាលារៀន គីឡូ៣៨ បត់ស្តាំ តាមផ្លូវគ្រួសក្រហម ៣ គីឡូម៉ែត្រទៀត ដល់ស្ថានីយបុរេប្រវត្តសាស្រ្ត ល្អាងស្អានហើយ ៕photo_2024-05-21_10-28-54 (2)photo_2024-05-21_10-28-54photo_2024-05-21_10-28-55

photo_2024-05-21_10-28-56

Comments

Related posts