បទយកការណ៍៖ បេឡាជាតិរបបសន្តិសុខសង្គមគ្រោងចុះបញ្ជីជាមួយនឹងប្រជាកសិករនៅឆ្នាំនេះ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ២៨/០៦/២០២៤

 

លោកអ្នកនាងស្តាប់ជាទីមេត្រី!

  មន្ត្រីជាន់ខ្ពស់បេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថាប. កាលពីពេលថ្មីៗនេះ បានប្រកាសពីគម្រោងត្រៀមចុះបញ្ជីជាមួយនឹងប្រជាកសិករក្នុងឆ្នាំ២០២៤ ដើម្បីឱ្យកសិករបានយល់ពីសិទ្ធិនៅក្នុងវិស័យសុវត្ថិភាពការងារ និងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម ពិសេសទៀតនោះគឺការទទួលបានបណ្ណសុខភាពសម្រាប់ពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃផងដែរ។

 ជាមួយគ្នានេះ ប្រជាកសិករមួយចំនួន បានស្នើដល់បេឡាជាតិរបបសន្តិសុខសង្គម ជួយធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលាយទៅលើនិតិវិធី និងគោលការណ៍របស់ប. ដើម្បីឱ្យប្រជាកសិករបានយល់ដឹងពាក់ព័ន្ធនឹងរបប .. ហើយមានការជឿទុកចិត្តខ្ពស់ចូលជាសមាជិករបស់បសសដោយគ្មានក្តីព្រួយបារម្ភ។

   មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា .. បានប្រកាសពីគម្រោងត្រៀមចុះបញ្ជីជាមួយនឹងប្រជាកសិករនាពេលខាងមុខនេះ ដើម្បីជួយឱ្យកសិករមានសិទ្ធិចុះបញ្ជីទៅក្នុងវិស័យមួយដែលមានការអនុវត្តការងារប្រកបដោយសុវត្ថិភាព ពិសេសគឺការទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមដែលមានដូចជា៖ ហានិភ័យការងារ ការថែទាំសុខភាព និងប្រាក់សោធនជាដើម។

 បើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមបានផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា សម្រាប់ផែនការឆ្នាំ២០២៤នេះ ..សគ្រោងនឹងចុះបញ្ជីជាមួយនឹងកសិករ ដើម្បីឱ្យពួកគាត់មានសិទ្ធិចូលក្នុងបញ្ជីទៅវិស័យមួយដែលគេហៅថា Safe Employ ឬការអនុវត្តការងារប្រកបដោយសុវត្ថិភាព។ លោកអគ្គនាយករងបានមានប្រសាសន៍ថា នៅឆ្នាំនេះ    នឹងត្រូវអនុវត្តតាមផែនការយុទ្ធសាស្រ្តក្រសួងការងារលើវិស័យសន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយប.. បន្តពង្រឹងនិងផ្សព្វផ្សាយយុទ្ធនាការទៅដល់មន្ត្រីសាធារណៈទាំងវិស័យឯកជនក៏ដូចជាបុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យគាត់បានយល់ពីសិទ្ធិរបស់សមាជិកផ្សេងៗក្នុងការបង់វិភាគទានបានដូចគ្នា។ 

សំឡេង១៖«យើងគ្រោងនឹងពង្រីកការបន្តចុះជាសមាជិកបសសឱ្យបានច្រើនទាក់ទងជាមួយនឹងបងប្អូនក្នុងវិស័យមួយ ស្គិនវ័លិនថេរី  ដើម្បីឱ្យពួកគាត់មានការយល់ដឹងឱ្យគាត់មកចុះបញ្ជីជាមួយនឹងបសសឱ្យបានច្រើនព្រោះដោយសារមែនទែនទៅទាក់ទងជាមួយនឹងក្នុងប្រព័ន្ធគឺយើងបានធ្វើសឹងតែ១០០%ហើយ ចឹងបងប្អូនដែលនៅសេសសល់គឺយើងនៅតែបន្តអនុវត្តន៍តាមច្បាប់ស្តីពីរបបសន្តិសុខសង្គមហើយយើងនឹងបន្តទៅដល់បងប្អូនដែលជាអាជីវករដើម្បីឱ្យគាត់អាចចុះឈ្មោះស្នើក្នុងស្វ័យនិយោជន៍នេះបានច្រើនហើយអាចនឹងឈានទៅដល់បងប្អូនដែលបម្រើការងារនៅក្នុងវិស័យកសិកម្មអីផងដែរ យើងនឹងគ្រោងបន្តទៅឱ្យគាត់ដើម្បីឱ្យគាត់មានសិទ្ធិចុះបញ្ជីទៅក្នុងវិស័យមួយដែលយើងហៅថា ស្គិនមួយថ្មីដែលយើងហៅថា Safe Employ »

បើផ្អែកតាមការសិក្សារបស់បេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងថា សម្រាប់កសិករនាពេលបច្ចុប្បន្ននេះ គឺមិនទាន់មានការចុះបញ្ជីជាមួយនឹងបសសនៅឡើយទេ ដូច្នេះជំហានដំបូងបសសបានធ្វើការសិក្សានិងគ្រោងពង្រីកការចុះបញ្ជីជាមួយគោលដៅកសិករ ដើម្បីរិះរកវិធីយ៉ាងណាឱ្យពួកគាត់មានលទ្ធភាព ឬស្ម័គ្រចិត្តអាចចុះបញ្ជីជាមួយនឹងបសសបាន។ នេះបើតាមការលើកឡើងរបស់លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម។ 

សំឡេង២៖«សុំបញ្ជាក់ដែរកន្លែងនេះគឺថា នៅពេលដែលបុគ្គលស្វ័យនិយោជន៍ទាំងអស់បានចុះបញ្ជីជាមួយនឹងបសស ហើយអាចថានៅថ្ងៃអនាគតយើងនឹងធ្វើម៉េចស្នើសុំឱ្យពួកគាត់ចូលទៅក្នុង ស្គិនមួយរបស់បសសវិញមានន័យថា ចូលនៅក្នុង Formal Sector វិញ ព្រោះដោយសារតែយើងរៀបចំផែនការមួយដើម្បីឱ្យគាត់ចូលមកក្នុងក្រៅប្រព័ន្ធសិន បន្ទាប់មកឱ្យគាត់ចូលទៅក្នុងប្រព័ន្ធវិញដើម្បីឱ្យគាត់ទទួលបានអត្ថប្រយោជន៍ច្រើន» 

ពាក់ព័ន្ធទៅនឹងវិស័យក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធនេះផងដែរ គឺវាបានសំដៅទៅដល់ការផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមសមាជិក។ត្រង់ចំណុចនេះលោកអគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមបានពន្យល់ថា៖ 

សំឡេង៣៖«ពាក់ព័ន្ធនឹងវិស័យក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធនេះ គឺវាពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍ទេប្រសិនបើដូចបងប្អូនកម្មករនិងនិយោជិត នៅពេលដែលពួកគាត់ឈឺ គាត់ទៅព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ហើយក្នុងអំឡុង ពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ គឺគាត់នៅតែទទួលបានប្រាក់បំណាច់ដែលគេហៅថា Daily Allowed ឯរីក្រៅប្រព័ន្ធឬហៅថា Safe Employ គឺមិនអាចទទួលបានប្រាក់នេះទេ ដូច្នេះសម្រាប់នារីជាកម្មការិនីនៅពេលដែលគាត់ទៅពិនិត្យសុខភាពគាត់ឆ្លងទន្លេ គឺគាត់ទទួលបានអត្ថប្រយោជន៍ច្រើន ប៉ុន្តែសម្រាប់ Safe Employ វិញ គឺគាត់ទទួលបានដូចគ្នា ប៉ុន្តែថវិកានេះគឺបានតិចជាងកម្មករនិយោជិត។យ៉ាងណាក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគាំពារសង្គមនៅកម្ពុជា សម្រាប់ក្រុមគោលដៅដែលជាកសិករនេះ គឺត្រូវទាមទារឱ្យមានការចូលរួមផ្សព្វផ្សាយពីបណ្តាអង្គភាពពាក់ព័ន្ធនានា។ 515B83A8-2F23-4783-918A-56B3F881B07D

បើតាមលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអ៊ុកស្វាមកម្ពុជា បានបង្ហាញនូវការគាំទ្រទៅលើគម្រោងបេឡាជាតិរបបសន្តិសុខសង្គម ដែលមានការគិតគូរនិងគ្រោងដាក់បញ្ជូលទៅលើក្រុមគោលដៅជាកសិករ  

ជាមួយគ្នាផងដែរ លោកស្រីភាណសោភ័ណបានចាត់ទុកថា នេះគឺជាជម្រើសមួយដ៏ល្អប្រសើរសម្រាប់បងប្អូនជាកសិករ។

សំឡេង៤៖ «ចឹងខ្ញុំគិតថាកាលដែលពិចារណាទៅលើកសិករ ជាការឆ្លើយតបរយៈពេលវែងហ្នឹង គឺជាជំហានដែលត្រឹមត្រូវដែលអាចថាទៅអនាគតទៅរដ្ឋាភិបាលលោកអាចពិចារណាតាមរយៈការស្ម័គ្រចិត្ត បង់ថ្លៃដោយស្ម័គ្រអញ្ចឹងក៏ជាជម្រើសមួយល្អដែរ» 

 លោកស្រីនាយិកាអង្គការអ៊ុកស្វាមបានបន្ថែមថា ការពង្រីកអត្ថប្រយោជន៍ទៅដល់ក្រុមកសិករគឺជារឿងចាំបាច់ណាស់ ព្រោះថាកសិករជាអ្នកដែលងាយរងគ្រោះខ្លាំង  

សំឡេង៥៖«វាជារឿងចាំបាច់ដោយសាតែកសិករងាយរងគ្រោះណាស់ ជាពិសេសនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុយើងឃើញហើយថា ប្រហែលជាឆ្នាំនេះអាចនឹងមិនមានទឹកច្រើននោះទេ បើអត់មានទឹកច្រើនប្រហែលជាការផលិតរបស់កសិករងាយនឹងរងគ្រោះនៅពេលដែលគាត់ងាយរងគ្រោះហ្នឹងហើយ គឺគាត់ងាយធ្លាក់នៅក្នុងភាពក្រីក្រណាស់ដោយសារតែជំពាក់បំណុលគេជាដើមហ្នឹង ហើយបើក្នុងករណីមានការគាំទ្រ ជាពិសេសនៅពេលដែលគាត់ធ្លាក់ចូលទៅក្នុងបន្ទាត់នៃភាពក្រីក្រហើយមានគេមកជួយសង្គ្រោះគាត់នៅពេលហ្នឹង គឺមានន័យថា គឺគាត់អាចឆ្លងផុតនូវការលំបាក ហើយនៅពេលហ្នឹងគឺគាត់អាចទៅព្យាបាលសុខភាពដោយ មិនមានបង់ប្រាក់និងការផ្តល់Transfer ជាសាច់ប្រាក់ជាដើម»

  ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណបានបញ្ជាក់ថា ការប្រែ ប្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី ទឹកជំនន់ និងគ្រោះធម្មជាតិ និងផលប៉ះពាល់នានា ដូចជាជម្លោះនៅក្នុងតំបន់ និងនៅបណ្ដាប្រទេសមួយចំនួនជាដើមបានបន្តប៉ះពាល់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវភាព ចង្វាក់ផលិតកម្មអាហារនិងឱកាសការងារ ក្នុងចំណោមប្រជាពលរដ្ឋ និងកម្មករនិយោជិត។ បីទោះបីជាយើងមិនអាចលុបបំបាត់កត្តាប្រឈម និងហានិភ័យទាំងនេះក្ដី ប៉ុន្តែយើងអាចធ្វើការកាត់បន្ថយ និងត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេល តាមរយៈការពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នឆ្លើយតបនឹងយេនឌ័រ និងមានលក្ខណៈជាសកល។

    ដោយសារតែប្រព័ន្ធគាំពារបេឡាជាតិរបបសន្តិសុខសង្គម «បសស» នៅមិនទាន់បានធ្វើការ  បញ្ជ្រាប ទៅដល់ប្រជាកសិករនៅឡើយនោះ ដូច្នេះទើបធ្វើឱ្យប្រជាកសិករភាគច្រើន នៅមិនទាន់មានការយល់ដឹងអំពី បសស ហើយមានភាពស្ទាក់ស្ទើរនៅក្នុងការប្រើប្រាស់សេវានេះនាពេលខាងមុខ។ 

បើតាមប្រជាកសិករម្នាក់រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកឃឹម រិន នៅមិនទាន់មានបណ្ណបសសសម្រាប់ប្រើប្រាស់នៅឡើយទេ។ លោកបន្តថា លោកមិនធ្លាប់បានដឹងអំពីព័ត៌មាននិងអត្ថប្រយោជន៍របស់បសសទេ ហើយក៏មិនដឹងថាបសសនេះជាអ្វីដែរ?

លោកបន្តថា វាជារឿងប្រសើរណាស់ ប្រសិនបើមានបណ្ណបសស ហើយទៅពិនិត្យជំងឺដោយមិនអស់ថ្លៃសេវាព្យាបាលនោះ។ 

សំឡេង៦៖«ល្អត្រង់ថាយើងវាមានបណ្ណបសស គឺយើងចូលប្រើសេវាពិនិត្យជំងឺដោយអត់អស់លុយ»4594F585-D162-4B5D-9335-C13E10CFB925 

ស្រដៀងគ្នាផងដែរ លោក ជួន ធី សមាជិកក្រុមប្រឹក្សា និងជាប្រធានក្រុមកសិករភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឱ្យដឹងថា លោកមិនធ្លាប់ដែលឮគេនិយាយអំពីការប្រើប្រាស់បណ្ណ បសស នោះទេ។ លោក ជួន ធី បន្តថា ប្រសិនបើមានបណ្ណបសស ទៅព្យាបាលដោយមិនអស់លុយគឺវាប្រសើរណាស់ ប៉ុន្តែលោកមានការព្រួយបារម្ភចំពោះតម្លៃនៃការបង់វិភាគទាន។ 

សំឡេង៧៖«ខ្ញុំយល់ថាវាល្អដែរនៅពេលដែលយើងមានបណ្ណបសស ហើយនៅពេលដែលយើងមានជំងឺទៅពេទ្យទៅអីគឺមិនអស់លុយរាល់ថ្ងៃពួកខ្ញុំមិនដែលបានប្រើប្រាស់បណ្ណបសសទេហើយអត់ទាន់យល់ពីនីតិវិធីនៃការប្រើប្រាស់បណ្ណបសស» 

ចំពោះតម្លៃបង់វិភាគទាននេះដែរ លោក ជួន ធី បានអំពាវនាវដល់បេឡាជាតិរបបសន្តិសុខសង្គមថា

សំឡេង៨៖«ខ្ញុំចង់សំណូមពរឱ្យខាងបសសចង់ឱ្យបន្ទាបតម្លៃតាមដែលអាចធ្វើទៅបានសម្រាប់កសិករដូចខាងខ្ញុំនិងជួយផ្សព្វផ្សាយឱ្យកសិករបានដឹងផង ព្រោះថាកសិករអត់ដឹងថា បសសហ្នឹងយ៉ាងម៉េចទេ»088F667D-FA38-4A28-8CEC-F0212D71207F

លោកអ្នកនាងស្តាប់ជាទីមេត្រី!

នៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយអង្គការអុកស្វាមកម្ពុជា កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីចំនួននៃការចុះបញ្ជីសមាជិកសម្រាប់វិស័យឯកជនមានការកើនឡើង។

 ឯកឧត្តម ហ៊ីវ រស្មី បានបន្តថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២៤បសស នៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីការសម្រាប់វិស័យឯកជន ផ្នែកហានិភ័យការងារថែទាំសុខភាពផ្នែកប្រាក់សោធនបានចំនួន១,៥២លាននាក់។ឯកឧត្តមបានបន្ថែមថា សម្រាប់បុគ្គលស្វ័យនិយោជន៍ការចុះបញ្ជីមានចំនួន ២២, ម៉ឺននាក់ អ្នកដែលនៅក្នុងបន្ទុកសមាជិក បសស បានចុះបញ្ជីផ្ដល់ប័ណ្ណមូលនិធិ សមធម៌ សុខាភិបាល ដែលគាំទ្រដោយថវិកាជាតិ ជូនដល់ពលរដ្ឋក្រីក្រគ្រួសារងាយរងគ្រោះ ហានិភ័យ និង ក្រុមពលរដ្ឋដទៃទៀត ដែលមានកម្មករ ក្រៅប្រព័ន្ធ អ្នកធាក់ស៊ីក្លូ កីឡាជម្រើសជាតិ សមាជិកក្រុមប្រឹក្សាឃុំ ជនពលី បុគ្គលបម្រើការងារសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបាននូវការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។35508850-7A32-4F1A-9DD7-2464CC7D5F5A

   បើយោងតាមបេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងថា បសសមានគោលការណ៍៣ សម្រាប់ការធានារ៉ាប់រង គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនជាដើម។ បើគិតចាប់ពីឆ្នាំ២០២២គឺមានកម្មករប្រហែលជាង២លាននាក់បានមកចុះបញ្ជីក្លាយជាសមាជិករបស់បសស ហើយក្នុង២០២៣គឺមានកើនឡើងប្រហែលជាង២លាននាក់។ នៅឆ្នាំ២០២៤នេះវិញ បសសបានប៉ាន់ប្រមាណថាក្នុងការចុះបញ្ជីអាចនឹងមានកំណើនចន្លោះពី៥ទៅ៨% 

សូមបញ្ជាក់ដែរថា បេឡាជាតិរបបសន្តិសុខសង្គម .. បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជនកម្ពុជា ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ៕7DC513B2-D71D-432E-A670-F7A9ADC7F640A6EC0CB1-CA8C-44D2-B79F-227F2EFB980C4F5D673F-ACF8-4E20-B990-614E32C225F29FDD85F1-3B2F-4F11-88A7-6ED1996FDD6C26244ACE-D1A7-429D-86BB-D32756C7409D

Comments

Related posts