ADB ព្យាករថា សេដ្ឋកិច្ចប៉ាស៊ីហ្វិកនឹងពង្រីកនៅឆ្នាំ ២០២៣-២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a18-28

a17-34

អន្តរជាតិ៖ យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចប៉ាស៊ីហ្វិកត្រូវបានគេព្យាករថានឹងបន្តពង្រីកនៅឆ្នាំ ២០២៣-២០២៤ ខណៈដែលរដ្ឋាភិបាលត្រូវការបង្កើតធនធានបន្ថែមសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។  បើតាម ការលើកឡើង របស់អ្នកឃ្លាំមើល សេដ្ឋកិច្ច ប៉ាស៊ីហ្វិក (PEM) របស់ ADB បានឱ្យដឹងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបានបន្តជំរុញសេដ្ឋកិច្ចប៉ាស៊ីហ្វិក ហើយអនុតំបន់នេះត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៥ ភាគរយនៅឆ្នាំ ២០២៣ និង ២,៩ ភាគរយនៅឆ្នាំ ២០២៤ ដែលភាគច្រើនត្រូវបានជំរុញដោយកំណើនខ្ពស់នៅក្នុងប្រទេសហ្វីជី (Fiji)។ របាយការណ៍បាននិយាយថា កំណើនធ្លាក់ចុះ ២ ភាគរយនៅឆ្នាំ ២០២៣ ត្រូវបានគេមើលឃើញថា សម្រាប់ប្រទេសប៉ាពួញូហ្គីណេ (PNG) ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អនុតំបន់ ដោយសារតែការពង្រីកយឺតជាងការរំពឹងទុកនៅក្នុងវិស័យមិនមែនធនធាន ដោយបន្ថែមថាកំណើននៅក្នុង PNG ត្រូវបានគេរំពឹងថានឹងនៅតែមាន ២,៦ ភាគរយក្នុងឆ្នាំ ២០២៤។ PEM គឺជាការពិនិត្យប្រចាំឆ្នាំដោយ ADB លើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបញ្ហាគោលនយោបាយនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៤ នៅប៉ាស៊ីហ្វិក៕

Comments

Related posts