ADB អនុម័តប្រាក់កម្ចីចំនួន ៦៥០ លានដុល្លារអាមេរិក ដើម្បីជំរុញប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌូនេស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b2-46

b-32

b1-46

អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ខ្លួនបានអនុម័តលើទឹកប្រាក់ចំនួន ៦៥០ លានដុល្លារអាមេរិក ប្រាក់កម្ចីវិនិយោគនេះធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់កន្លែងថែទាំសុខភាពបឋម និងមន្ទីរពិសោធន៍សុខភាពសាធារណៈរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីកែលម្អការការពារ ជំងឺ ការរកឃើញ និងការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ADB បាននិយាយថា គម្រោងធ្វើឱ្យប្រសើរឡើង និងពង្រឹងសុខភាពបឋម និងមន្ទីរពិសោធន៍សុខភាពសាធារណៈ (PLUS) គាំទ្រដោយផ្ទាល់ដល់គម្រោងរដ្ឋាភិបាលចំនួនពីរ ក្រោមរបៀបវារៈនៃការផ្លាស់ប្តូរប្រព័ន្ធសុខភាពនៅក្នុងប្រទេសនេះ ដោយពង្រឹងការថែទាំសុខភាពបឋម និងប្រព័ន្ធមន្ទីរពិសោធន៍សុខភាពសាធារណៈ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងបំពាក់យ៉ាងពេញលេញនូវកន្លែងថែទាំសុខភាពបឋមជាង ១០,០០០ និងបន្ទប់ពិសោធន៍សុខភាពសាធារណៈជាង ៥០០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបំពេញតាមស្តង់ដារសេវាកម្មអប្បបរមាដែលកំណត់ដោយរដ្ឋាភិបាល។ ប្រាក់កម្ចីដែលបានអនុម័តថ្មីនេះ គឺជាជំនួយទីបីនៃការគាំទ្ររបស់ ADB ដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍន៍ និងអនុវត្តរបៀបវារៈនៃការផ្លាស់ប្តូរប្រព័ន្ធសុខភាពក្រោយជំងឺរាតត្បាត៕

Comments

Related posts