ធនាគារADB គាំទ្រឥណ្ឌូនេស៊ីក្នុងការកសាងរដ្ឋធានីថ្មី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b9-23

b8-28

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីបានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន តម្លៃ ២,៤ លានដុល្លារ ដើម្បីជួយអភិវឌ្ឍទីក្រុងថ្មី Nusantara នៅ Penajam Paser ភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Jiro Tominaga នាយក ADB ប្រចាំប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ជំនួយនេះមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍន៍ទីក្រុង Nusantara ជាទីក្រុងដែលអាចរស់នៅបាន និងមាននិរន្តរភាព។ មូលនិធិនេះត្រូវបានកំណត់ឱ្យប្រើប្រាស់ជាចម្បងលើសសរស្តម្ភទាំងបីនៃការធ្វើផែនការ និងការរចនា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការសាងសង់ និងប្រមូលហិរញ្ញវត្ថុ។ ADB បច្ចុប្បន្នកំពុងផ្តោតលើ ការជួយអាជ្ញាធរក្រុង ក្នុងការរចនាទីក្រុងស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនៃរដ្ឋធានីបៃតង និងឆ្លាតវៃ។ បន្ថែមពីលើការឧបត្ថម្ភដល់ Nusantara ធនាគារក៏បានអនុម័តប្រាក់កម្ចីចំនួន ៦៥០ លាន ដុល្លារផងដែរ ដើម្បីកែលម្អកន្លែងថែទាំសុខភាពរបស់ប្រទេសឥណ្ឌូនេស៊ី ដូចជាការធ្វើស្តង់ដារសេវា ថែទាំ សុខភាពដំបូង និងកាត់បន្ថយគម្លាតលទ្ធភាពប្រើប្រាស់ជាពិសេសសម្រាប់អ្នកក្រីក្រ និងអ្នកដែលរស់នៅ ក្នុងតំបន់ជនបទ ឬតំបន់ដាច់ស្រយាល៕

Comments

Related posts