អភិបាលរាជធានី ទទួល អាហារសាមគ្គីជាមួយសមាជិកAIMF ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានទទួល អាហារ សាមគ្គី អបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៃបណ្តាទីក្រុងនិងសហគមន៍រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង” ដែលអញ្ជើញមកចូលរួមវេទិកា អភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ(AIMF: Association Internationale des Maires Francophones) នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ 

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូនៃបណ្តាទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក នៃសមាគមអា.អ៊ី.អឹម.អេហ្វ (AIMF)” ដែលបានអញ្ជើញ មកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

ឯកឧត្តមបន្តថា៖ ក្នុងរយៈ ពេលកន្លងមកនេះ ក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លៃបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) គឺបានបំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាម រយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះ ស្រាយ បញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗនៃការអភិវឌ្ឍទីក្រុង ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុងប្រទេសនីមួយៗ ក្រោមក្របខណ្ឌ ហ្វ្រង់កូហ្វូនី។ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ យ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុងយើងទាំងអស់គ្នា បានឆ្លៀតឱកាសដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គី ភាព និងជាសារបញ្ជាក់អំពីការប្តេជ្ញាចិត្ដ ខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមក ជាពិសេសការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕IMG_20221203_181640_038IMG_20221203_181709_593IMG_20221203_181657_574IMG_20221203_181635_904IMG_20221203_181711_256

Comments

Related posts