ក្រសួងព័ត៌មាននឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរី

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួម  បណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ កិច្ចសហការនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រសួងព័ត៌មាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ 

 

នៅក្នុងជំនួប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីសន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ។ ជាមួយគ្នានឹងសន្ទុះវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកំរ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យពួកគាត់បានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្រ្តីបើកចំហរក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) នៅតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួង៕CE734B20-B88A-49C3-8C37-E6E28FC0A517A51B08CB-8DED-4AC0-9FEE-5FE3BA04B85A44439C6A-FB82-4EEB-9051-02B4D1255E38D9628A80-1954-4DF0-AADA-D651D10BC98064FC298C-D859-4C6F-8809-706501F85765

Comments

Related posts