លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិន ដ្រាដេវី កោតសសើរអភិបាលរាជធានីភ្នំពេញចំពោះការរៀប ចំវេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៣.១២.២០២២

 

លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិន ដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានកោត សរសើរអភិបាលរាជធានីភ្នំពេញ ចំពោះការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះប្រកបដោយភាពជោគជ័យនិងប្រព្រឹត្តទៅដោយរលូន ដែលបានបង្ហាញនូវស្មារតីពិតប្រាកដនៃការសាមគ្គីភាព ការរួបរួមគ្នា មិត្តភាព និងភាព ជាដៃគូនៅក្នុងសហគមន៍អាស៊ាន ។

   ការកោតសសើរបែបនេះរបស់ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ (AMF 2022) នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី បានសំដែងនូវការអបអរ សាទរនិងថ្លែងអំណរគុណ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ពីបណ្តាទីក្រុងអាស៊ាន ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវកិច្ចប្រជុំនិងវេទិកានេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ សម្រាប់ការជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំនេះ ហើយឃើញថា នេះជាស្មារតីមិត្តភាពនិងទំនាក់ទំនងដ៏ស្អិតល្មួត ដោយមានកិច្ចប្រជុំផ្សេងៗជាច្រើន ដែលនេះគឺជាឱកាសក្នុងការចូលរួមចែក រំលែកបទពិសោធន៍ ចែក រំលែកចំណេះដឹង ជាមួយនឹងបញ្ហាប្រឈមនិងដំណោះ ស្រាយដែលអាចធ្វើទៅបាន ។ ជាងនេះទៅទៀតលោកស្រីបន្ថែមថា កិច្ចប្រជុំទំាង២ ក៏មានការពិភាក្សារកដំណោះ ស្រាយ និង បទពិសោធន៍ពីរាជធានី រដ្ឋធានីដទៃទៀត ដើម្បីជាធាតុចូលក្នុងការពង្រឹង និងគ្រប់គ្រងរាជធានី រដ្ឋធានីអាស៊ាន ជាពិសេសក៏មានបទបង្ហាញចែករំលែកពីដៃគូនិងសមាជិក គឺត្រូវរៀបចំដោយមានការគិតគូរដល់ប្រជាពលរដ្ឋជាធំ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

លោកស្រីបណ្ឌិត បានបន្តថា កិច្ចប្រជុំនិងវេទិកានៅថ្ងៃនេះគឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន ។ មួយវិញទៀត បានអនុម័តនូវសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ គឺបណ្តារាជធានី រដ្ឋធានី មានឱកាសក្នុងការបានជួបជុំគណ:ប្រតិភូ ឯកឧត្តមអភិបាល អភិបាល រង ដើម្បីចូលរួមអានរួមគ្នានូវសេចក្ដីថ្លែងការណ៍ ព្រោះនេះគឺជាសេចក្ដីថ្លែងការណ៍របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់គ្នា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា និងឆ្លុះបញ្ចាំងពីទំនុកចិត្ត ។

ក្នុងនោះ លោកស្រីក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់ ក្នុងការបង្កើតរាជធានីរដ្ឋធានីឱ្យមានភាពធន់ មាននិរន្តរភាពនិងភាពឆ្លាតវៃ ខណៈដែលកិច្ចការនេះ មិនមែនជាអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺជាអ្វីដែលបានបន្ត

មករាប់ឆ្នាំមកហើយ ដើម្បីអាចទៅមុខរួមគ្នា ជោគជ័យទាំងអស់គ្នា ដោយត្រូវបន្តសាមគ្គីភាពជាបន្តទៅទៀត ដើម្បីអាចសម្រេចបានគោលដៅ ក្នុងការបង្កើតទីក្រុងដែលមានភាពឆ្លាតវៃ មានភាពធន់ និងមាននិរន្តរភាព ។

លោកស្រីបានសន្យា នឹងបន្តកិច្ចការនេះជាមួយអភិបាលក្រុងឥណ្ឌូនេស៊ីបន្តទៀតដែលជាប្រធានប្តូរវេន នៅឆ្នាំ ២០២៣ បន្ទាប់ពីកម្ពុជា ដើម្បីរួមគ្នាធ្វើឱ្យទីក្រុងក្នុងតំបន់អាស៊ានមានភាពឆ្លាតវៃ មានភាពធន់ និង និរន្តរភាព៕IMG_20221203_194815_726IMG_20221203_194813_872IMG_20221203_194806_631IMG_20221203_194810_599

Comments

Related posts