វិទ្យុជាតិកម្ពុជា៖
ក្នុងមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អានដ៍ជ្រាលជ្រៅ និងស្វែងយល់ពី សុខទុក្ខ ស្ថានភាព គ្រួសាររបស់គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ រួមពេលនិងថ្ងៃតែមួយ ជាមួយ សម្តេច ក្នុងរបប អាវខ្មៅ ខ្មែរក្រហម នោះ នាព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះ សំណាលនិងពិសារអាហារសាមគ្គី ជាលក្ខណះគ្រួសារជាមួយ លោក លោកស្រី ជាគូ ស្វាមី-ភរិយា ដែល បាន រៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយ ជាមួយ សម្តេច ដែល ពិធីនេះបានប្រព្រឹត្តិទៅ នៅ ភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាលដោយមានវត្ថមាន ចូលរួមពីស្វាមី-ភិយា ដែលនៅមានជីវិតទាំងគូរ ចំនួន៣គ្រួសារ អ្នកជាស្ត្រី មេម៉ាយ ចំនួន៤គ្រួសារ និងអ្នក ពោះម៉ាយ ចំនួន១គ្រួសារ។
សូមបញ្ជាក់ថាគូរស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេច តេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះ គូទី១ គឺ ស.មអ៊ាន សុផលនិង ស.ម នារី ឆាង ញ៉ គូទី២គឺ ស.ម ចាន់ សេង និង ស.ម នារី ម៉ម ខំ គូនេះ(ស្វាមីស្លាប់)គូទី ៣ ស.ម ស៊ីន ហុង និងស.ម នារី អ៊ុន ស៊ឺម គូទី៤ គឺ ស.ម រ៉ាយ បឿន និងស.ម នារី យឿន គូនេះ(ស្វាមីស្លាប់) គូទី ៥ គឺ ស.ម វ៉ា សំ អឿន និងស.មនារី ញឹមណាន គូនេះ(ស្វាមីស្លាប់)គូទី៦ ស.ម ញៀត ផល្លា និង ស.ម នារី រស់ រ៉ន គូនេះ(ស្វាមីស្លាប់) គូទី៧ ស.ម ស៊ីន និងស.មនារី វ៉ាន្នី គូនេះ(ស្វាមីស្លាប់) គូទី៨ គឺ ស.ម យ៉ាំ សែម និងស.មនារី ប៊ុន ថុល គូទី៩ គឺស.ម ច្រឹក សុវណ្ណ និងស.មនារី ណាត គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) គូទី ១០ គឺ ស.ម សួន គា និងស.ម នារី ម៉ី សេក គូនេះ បែកគ្នា ហើយ(ស្វាមីស្លាប់) គូទី ១១ គឺ ស.ម ឈួន សា គំនិងស.មនារី សែត គូនេះ( ភរិយា ស្លាប់) គូទី១២ គឺ ស.ម ហែម និង ស.មនារី វណ្ណា គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣សម ហ៊ុន បូ ណាល់ និង ស.ម នារី ភី បច្ចុប្បន្ន គឺសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន។
គួរំលឹក ថា គិតមកដល់ឆ្នាំ ២០២៤នេះ ចំណង អាពាហ៍ ពិពាហ៍ របស់ សម្តេច តេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត គឺមានរយះពេល ៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុនរ៉ានីហ៊ុនសែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករាឆ្នាំ១៩៧ ៦ជាមួយ គូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះ គ្មានឡើយ សម្លៀកបំពាក់ ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងចៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ,គ្មានការ អញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពី មិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ពិពាហ៍ មានតែអាវខ្មៅ និងមានតែ អង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយ អាពាហ៍ពិពាហ៍ គ្មានឡើយ រាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្ត ទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការ គ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀប ការទើបគូស្នេហ៍មួយគូនេះបានអាហារពេលល្ងាចជាអាហារដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។រាត្រីទឹកឃ្មុំរបស់សម្តេចតេជោហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះ ប្រជាពលរដ្ឋមួយក្នុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋាន របស់សម្តេច វិញ។ចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់ ជាងអ្វីៗបំផុតនោះ គឺការ បាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហេស របស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយា ទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ ,ការរស់នៅ លាក់ប្រវត្តិ គ្រប់ទីកន្លែងទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញ កូនមិន ស្គាល់ឪពុក សុទ្ធតែជាប្រវត្តិ ឈឺចាប់បំផុត និងមិនអាចបំភ្លេចចបាន នៅក្នុងជីវិត សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបប ប្រៀបបីដូច ក្រោមស្បៃអន្ធការ។ ពិតណាស់ថា ជីវិតស្វាមី-ភរិយារបស់សម្តេច និងសម្តេច កិត្តិព្រឹទ្ធ គឺលំបាកខ្លាំងណាស់ ដោយសារតែជីវិត គូនេះ បានចាប់កំណើតឡើង ក្នុងគ្រាប្រទេសជាតិ មានកលិយុគ្គ និងវិបត្តិនៃភ្លើងសង្គ្រាម។ តែជីវិតស្វាមី-ភរិយារបស់សម្តេច និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតបានផ្សារភ្ជាប់ ជានិច្ច ជាមួយ ព្រឹត្តិការណ៍ របស់ជាតិ ក្នុង ដំណាក់កាលដ៏សែនលំបាកបង្កឡើងដោយសង្គ្រាមនិងនាំប្រទេសមករកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ចំណងដៃនៃអាពាហ៍ពិពាហ៍ក្នុងប្រទេសមានសង្រ្គាមនេះសម្តេចទាំងពីរទទួលបានបុត្រ ចំនួន៦រូប តែមួយរូប ត្រូវបានទទួលមរណភាព ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះ គឺកុមារា«ហ៊ុនកម្សត់» ។ចាប់ផ្តើមពីប្តីប្រពន្ទតែ២នាក់កាលពី៤៨ឆ្នាំមុន បច្ចុប្បន្នក្រុមគ្រួសារ សម្តេច មានសមាជិករហូតដល់ ៣៤ នាក់ដែល ក្នុងនោះកូនបង្កើត និងកូន ប្រសារចំនួន ១០នាក់ ចៅចំនួន ២២នាក់។
ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាលក្ខណះគ្រួសារនេះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវ សេចក្តីរីករាយ ដែលមាន ឱកាស បានជួប ក្រុមគ្រួសារ ស្វាមី-ភរិយា រួមថ្ងៃអាពាហ៍ពិពាហ៍ ទាំងអស់ ព្រមទាំងបានរំឭកពីប្រវត្តិ ជូរចត់ នៃអាពាហ៍ពិពាហ៍ និងការរស់នៅ ដោយភាព ភ័យខ្លាច រកអ្វីប្របផ្តឹមពុំបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ក្នុ ងឱកាស ដ៍វិសេសវិសាល នេះដែរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ឧបត្ថម ដល់ គូស្វាមី-ភរិយា ចំនួន៨គ្រួសារ ដែល បាន អញ្ជើញ មកចូលរួម ក្នុងពិធីនេះ ក្នុង១គ្រួសារៗ ថវិកា ចំនួន២០លានរៀល ។ ជាមួយនេះ សម្តេចតេជោ បានប្រកាសថា ចាប់ពី ថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៤នេះ តទៅ សម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារ នីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។ដោយឡែកសម្រាប់ កូន និង ចៅ គ្រួសារ ទាំង១២គូ ដែលបានរៀប អាពាហ៍ ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនេះសម្តេចសន្យានិងជួយពួកគេឲ្យទទួលបានការសិក្សាដ៍សមរម្យមួយ ពោលគឺ អ្នកដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិសម្តេច នឹងផ្តល់ អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ដោយឡែក សម្រាប់ អ្នកប្រឡងធ្លាក់ សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម្តេចនិងផ្តល់អាហារូបរណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ។ពិធីដ៍កម្រនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយរាក់ទាក់និងស្និតស្នាលជាលក្ខណះគ្រួសារដ៍កក់ក្តៅបំផុត៕