នាយឧត្តមសេនីយ៍ មាស វីរិទ្ធ:អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

009 | ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ 2024

បាត់ដំបង: ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងពិធីបិទនិងប្រគល់វិញញាបនបត្រដល់សិក្ខាកាមជ័យលាភីនៃសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយLOA នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកកំរៀង។ 

របាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឲ្យឃើញថាសិក្ខាសាលានេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកកំរៀងតាមរយៈការធ្វើតេស្តមុនវគ្គនិងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះគឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះមានចំនួនរហូតដល់៩៥%ហើយការយល់ដឹងពីApp NoDrug គឺមានកើនឡើងដល់63% ។ 

ថ្លែងក្នុងនាម ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរនិងកោតសរសើរដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែកនិងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋានដើម្បីឲ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានថ្លៃងបន្តដោយឲ្យគ្រប់សមាសភាពទាំងអស់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនិយាយជារួមនិងនិយាយដោយឡែកស្រុកកំរៀងត្រូវរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលក្នុងនោះលក្ខណៈសម្បត្តិទី២ គឺត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេសជាតិហើយលោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពិសេសភូមិឃុំត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំពិសេសបំផុសឲ្យប្រជាជនប្រើប្រាស់App NoDrug ដើម្បីរួមគ្នាដោះស្រាយឲ្យខានតែបាននៅបញ្ហាគ្រឿងញៀន "ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀនសហគមន៍មានសុវត្ថិភាពនិងការអភិវឌ្ឍ " ៕