រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មស្នើធនាគារឯកជនបន្តគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទឹកស្អាតឯកជន

Narith | ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ១២ ២០២៤

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើដល់ធនាគារឯកជន បន្តគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទឹកស្អាតឯកជន ហើយ
សំណើនេះបានលើកឡើងក្នុងឱកាសទទួលជួបតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសការធ្វើជាភ្នាក់ងារទូទាត់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យធនាគារ FTB បន្តគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទឹកស្អាតឯកជន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទឹកស្អាតសម្រាប់ទាំងសុខភាពសាធារណៈផង និងសម្រាប់កំណើនអាជីវកម្ម និងឧស្សាហកម្មផង។ ឯកឧត្តម ក៏បានលើកទឹកចិត្តធនាគារឱ្យពិចារណាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន, ផ្តល់អត្រាការប្រាក់ទាប សម្រាប់វិស័យដែលមានហានិភ័យទាបដូចជាវិស័យទឹកស្អាត និងប្រើប្រាស់យន្តការគាំទ្រ ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានបានកាន់តែច្រើន។
លោក ឌិត សុចល នាយកប្រតិបត្តិធនាគារ FTB បានឱ្យដឹងថា ធនាគាររបស់ខ្លួនបានរួមចំណែកក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ហើយសម្រាប់វិស័យទឹកស្អាត បានផ្តល់កម្ចីចំនួន១៥លានដុល្លារ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនចំនួន៣១ ក្រុមហ៊ុន តាមរយៈកម្មវិធីហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ បន្ទាប់ពីជោគជ័យនៃកម្មវិធីនេះ កម្មវិធីឥណទានជុំទីពីរចំនួន២០លានដុល្លារពី Proparco ដែលជាគ្រុបរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រប្រតិបត្តិករចំនួន១០ក្រុមហ៊ុនបន្ថែមទៀតរហូតមកដល់ពេលនេះ៕