បទយកការណ៍៖ សកម្មភាពជាតិបានធ្វើឱ្យអំពើហិង្សាក្នុងគ្រួសារមានការធ្លាក់ចុះ ខណៈក្រសួងកិច្ចការនារី បានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ « អេបសុវត្ថិភាពយើង»

Chuon Bona | ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ 2024

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ដោយលោកស្រី សន សាវិន

    លោកអ្នកនាងជាទីមេត្រី!

ក្រសួងកិច្ចការនារី និងអង្គការសង្គមស៊ីវិលលើកកម្ពស់ស្ត្រីនៅកម្ពុជា បានធ្វើយុទ្ធនាការអន្តរជាតិមួយដែលហៅថា យុទ្ធនាការ១៦ថ្ងៃ ក្នុងការលុបបំបាត់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដោយចាប់ផ្ដើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ។ កម្មវិធីបើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឆ្នាំ២០២៤នេះ ក្រោមប្រធានបទ"រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តីដើម្បីវឌ្ឍនភាពសង្គមនិង ពិភពលោក" ដែលជាខួបលើកទី៣៣។ការធ្វើយុទ្ធនាការនេះដើម្បីជាសារដាស់តឿនដល់សាធារណជន ក្នុងការបញ្ឈប់ហិង្សាលើស្ត្រីនិងក្មេងស្រីតាមគ្រប់រូបភាព។ ជាមួយគ្នានេះដែរសកម្មភាពជាច្រើនដែលក្រសួងកិច្ចការនារីបានអនុវត្តកន្លងមកធ្វើឱ្យអត្រាអំពើ ហិង្សាលើស្ត្រីក្នុងគ្រួសារ ឬពីដៃគូស្និទ្ធស្នាល មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើតាមលទ្ធផលអង្កេតស្ដីពីវិទ្យាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២។

    រាជរដ្ឋាភិបាលកម្ពុជាបានចូលរួម ប្ដេជ្ញាចិត្តជាមួយប្រទេសជាង១៨០ ប្រទេសដទៃនៅឯសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងការអភិវឌ្ឍ នៅប្រទេសកេនយ៉ា  ក្នុងការលុបបំបាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់មកដល់កម្រិតទាបបំផុត គឺសម្រេចឱ្យបានសូន្យ ចំនួន៣គោលដៅ នៅឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។ លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ ទៀតថា៖ គោលដៅទី១- ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារបាន , ទី២- ការលុបនូវតម្រូវការមធ្យោបាយពន្យារកំណើតដែលមិនបានសម្រេច និងទី៣ ការលុបបំបាត់អំពើហិង្សាលើយេនឌ័រ។ឮ

សំឡេងទី១«យោងតាមលទ្ធផលនៃការអង្កេតស្ដីពីវិទ្យាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១ -២០២២ បានបង្ហាញថាផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីទាំង៣ ជាពិសេសទី៣ចុងក្រោយនេះ ឆ្នាំ២០១៩-២០២៣ បានធ្វើឱ្យអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាក្នុងគ្រួសារ ឬអំពើហឹង្សាពីដៃគូស្និទ្ធស្នាល មានការថយចុះគួរឱ្យកត់សម្គាល់។ ពោលគឺពី២៩ នៅឆ្នាំ២០១៤  មកនៅត្រឹមតែ២១ ឆ្នាំ២០២១។ នេះជាការធ្លាក់ចុះគួរឱ្យកត់ សម្គាល់។ យើងឃើញថា ប្រៀបធៀបនៅប្រទេសអាស៊ីប៉ាស៊ីហ្វិក ប្រទេសកម្ពុជាជាប្រទេសដែលឈានមុខ  ក្នុងការទទួលបានប្រសិទ្ធភាពនៃការអនុវត្តផែនការជាតិរបស់ខ្លួនទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ទោះបី យើងមិនទាន់ទទួលបានទាំងអស់ តែជាមោទនភាពចំពោះកម្ពុជា ដែលរាជរដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំ ជាមួយ អ្នកបច្ចេកទេស ជាមួយដៃគូជាតិនិងអន្តរជាតិបានរួមគ្នាធ្វើឱ្យផលប្រយោជន៍របស់ស្ត្រីដែលរងគ្រោះដោយ អំពើហិង្សាបានអនុវត្តឱ្យគាត់ទទួលបានផលប្រយោជន៍»។

  រាជរដ្ឋាភិបាល បានបង្កើតឡើងនូវយុទ្ធនាការ ១៦ថ្ងៃ ជារៀងរាល់ឆ្នាំ ទាំងស្ថាប័នរដ្ឋ សង្គមស៊ីវិល វិស័យឯកជននានាដើម្បីរួមគ្នាបំផុសចលនាតាមប្រព័ន្ធឌីជីថលដើម្បីទាំងអស់គ្នាទប់ស្កាត់បញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានមានប្រសាសន៍នៅក្នុងពិធីប្រកាសបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីថា៖

សំឡេងទី២«ជារៀងរាល់ឆ្នាំក្នុងពិភពលោកក៏ដូចជានៅកម្ពុជាយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ត្រូវបានរៀបចំចាប់ពីថ្ងៃទី២៥ខែវិច្ឆិកា ដល់ថ្ងៃទី១០ខែ ធ្នូ។យុទ្ធនាការ១៦ថ្ងៃ ជាយុទ្ធនាការជាសកល ដែលពិភពលោកប្រារព្ធធ្វើចំនួន១៦ថ្ងៃ ដើម្បីប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ឆ្នាំ២០២៤នេះគឺជាខួបលើកទី៣៣ ក្រោមប្រធានបទ"រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តីដើម្បីវឌ្ឍនភាពសង្គមនិង ពិភពលោក"។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវីបានបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តបង្កើនការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្សលើកកម្ពស់សមត្ថភាពយេនឌ័រតាមរយៈការពារសិទ្ធិស្ត្រីនិងក្មេងស្រី ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងការលុបបំបាត់ផ្នែកគម្លាតយេនឌ័រក្នុងវិស័យអប់រំនិងបច្ចេកវិទ្យា ព្រមទាំងលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីផ្ដល់កាលានុវត្តភាពដល់ស្ត្រី និងក្មេងស្រីចូលរួមដោយស្មើភាព និងបុរេសកម្មជាមួយបុរស។

សំឡេងទី៣«នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ ប្រកបដោយសមធម៌ បរិយាបន្ន ដោយមិនទុក ឱ្យនរណាម្នាក់នៅឯកោនិងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

នៅក្នុងឱកាសនោះដែរក្រសួងកិច្ចការនារី បានសហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) ដោយមានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិWesley Zaidan ជប៉ុន បានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ “អេបសុវត្ថិភាពយើង” (GBV SAFE APP) ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវីមានប្រសាសន៍ថា៖កម្មវីធី“អេបសុវត្ថិភាពយើង”មានគោលបំណងឱ្យជនរងគ្រោះ ជនងាយរងគ្រោះ ជនរួចផុតពីអំពើហិង្សា មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានការគាំទ្រនិងការបង្ការ ការទប់ស្កាត់ ការថែទាំខ្លួនឯង នៅមុនពេលកើតមានអំពើហិង្សា ពេលកើតមានអំពើហិង្សា និងក្រោយពេលកើតមានអំពើហិង្សា។ 

សំឡេងទី៤«កម្មវិធីនេះនឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុនក្នុងការ ទី១- ផ្ដល់ព័ត៌មាននិង លើកកម្ពស់ការ យល់ដឹង អំពីអំពើហិង្សាលើស្ត្រីនិងក្មេងស្រី , ទី២ងាយស្រួលស្វែងរកសេវាគាំទ្រការ រាយការណ៍និង បញ្ជូនករណី មានអំពើហិង្សា ទី៣- ផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងផ្ដល់ប្រឹក្សាតាមប្រព័ន្ធអនឡាញ ភ្ជាប់ជាមួយ នឹង កម្មវិធី GBV Chat bot ព្រមទាំងធានាបាននូវឯកជនភាពរក្សាភាពសម្ងាត់»។

ការច្នៃប្រឌិតក្នុងការផ្តល់សេវាឱ្យស្របនឹងសង្គមឌីជីថលនេះធ្វើឡើងក្នុងទម្រង់ជាកម្មវិធីសម្រាប់តម្លើងនៅក្នុងទូរសព្ទដៃដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្តល់សេវា ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ឱ្យទទួលបាននូវព័ត៌មានសំខាន់ៗលើការយល់ដឹងពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបៀតបៀនផ្លូវភេទ ការយល់ដឹង ជម្រើសក្នុងការដាក់ពាក្យបណ្តឹង រក្សាការសម្ងាត់ និងការស្វែងរកសេវាគាំទ្រនានាដែលនៅជិតបំផុត។នេះជាប្រសាសន៍របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ។លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា៖ អេបសុវត្ថិភាពយើងក៏បានជួយក្នុងការភ្ជាប់ ទំនាក់ទំនង ទៅនឹងការគាំទ្រនានាដល់អ្នកប្រើប្រាស់ទៅកាន់ទីតាំងសេវាសំខាន់ៗ   ការទទួលបានការប្រឹក្សា ការស្វែងរកជំនួយបន្ទាន់ ជំនួយផ្នែកច្បាប់ សេវាសុខាភិបាល ជម្រកសុវត្ថិភាព និងប្រឹក្សាផ្លូវចិត្តជាដើម។

សំឡេងទី៥«ជាមួយគ្នានេះកម្មវិធីអេបសុវត្ថិភាពយើងជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់គាំទ្រដល់សកម្មភាពឌីជីថលដែលក្រសួងកិច្ចការនារីបានផ្ដួចផ្ដើមបង្កើតឡើងរួមមានការធ្វើយុទ្ធនាការបង្ការទប់ស្កាត់តាមប្រព័ន្ធឌីជីថលដែលធ្វើ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរាប់លាននាក់។ ការបង្កើតទូរសព្ទជំនួយការហៅថា Hot line និងការផ្តល់ប្រឹក្សាយោបល់ផ្លូវចិត្តនិងផ្លូវច្បាប់តាមប្រព័ន្ធអនឡាញ ដូចជាហ្វេសប៊ុក We chat  តេឡេក្រាម WhatsApp វ៉ាយប័រ ដោយឥតគិតថ្លៃដែលជានវានុវត្តន៍ក្នុងការទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីនិងក្មេងស្រី»។

   លោកស្រីSANDRA BERNKLAUតំណាងអង្គការ UNFPA ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ 

កោតសរសើរចំពោះលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងក្រុមការងារ ដែលសម្រេចបាននូវការដាក់ឱ្យដំណើរការអេបសុវត្ថិភាពយើង។លោកស្រី បានលើកទឹកចិត្តសាធារណជនឱ្យទាញយកកម្មវិធី និងគាំទ្រយុទ្ធនាការ GBV ឱ្យបានច្រើនផុសផុល ដែលការទាញយកកម្មវិធី GBV Safe App គឺជាមធ្យោបាយងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការស្វែងយល់អំពី GBV ដោយទទួលបានព័ត៌មាន និងភ្ជាប់អ្នករស់រានមានជីវិតពី អំពើហិង្សាជាមួយនឹងជំនួយដែលពួកគេត្រូវការ។ ចាប់ផ្តើមដំបូងអំពីយុទ្ធនាការ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងនឹងអំពើហិង្សាយេនឌ័រ យើងដឹងថានេះគឺជាយុទ្ធនាការសកល ហើយឆ្នាំនេះត្រូវបានផ្សារភ្ជាប់ទៅនឹងអ្វីដែលរដ្ឋាភិបាលទាំងអស់នៅជុំវិញពិភពលោកគាំទ្រ ចំពោះសមភាពយេនឌ័រ។

កម្មវីធី“អេបសុវត្ថិភាពយើង»(GBV SAFE APP) ត្រូវបានលោកស្រី ស ស៊ីណែតប្រធាននាយកដ្ឋានផ្លូវច្បាប់នៃ ក្រសួងកិច្ចការនារីបញ្ជាក់ថា៖ ក្រសួងកិច្ចការនារី សហការជាមួយនឹងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) ដោយមានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិWesley Zaidan ជប៉ុន បានរៀបចំបង្កើត នៅឆ្នាំ២០២២ ហើយបានដាក់ឱ្យដំណើរការសាកល្បងនៅឆ្នាំ២០២៣ លើក្រុមគោលដៅមួយចំនួនហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។លោកស្រីស ស៊ីណែតបានលើកឡើងទៀតថា៖ រយៈពេល២ឆ្នាំនៃការចាប់ផ្ដើម និងការអនុវត្ត ជាលទ្ធផលទទួលបាន ការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ ទោះបីមិនទាន់គ្រប់តាមផែនការកំណត់ក៏ដោយ ក៏កម្មវិធី“អេបសុវត្ថិភាពយើង»នឹងដំណើរការទៅដោយភាពរលូននៅឆ្នាំបន្តបន្ទាប់ទៀត។

សំឡេងទី៦«គឺបន្តការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកផ្ដល់សេវា  ជាពិសេសយើងផ្ដោតសំខាន់ទៅលើ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងយេនឌ័រ ដំបូងបំផុតយើងនឹងរៀបចំការងារនេះ នៅរាជធានីភ្នំពេញ បន្ទាប់មកយើងធ្វើការផ្សព្វផ្សាយជូនគាត់ ដើម្បីឱ្យគាត់ប្រើប្រាស់អេបក្នុងការទំនាក់ទំនង ក្នុងការទទួលសេវា ផ្សេងៗ និងគោលដៅមួយទៀត យើងនឹងពង្រីកដល់ថ្នាក់ខេត្ត យើងនឹងធ្វើការងារនេះបន្ត ក្នុងការផ្សព្វផ្សាយ GBV SAFE APP ទៅដល់ក្រុមគោលដៅផងដែរ»។

សូមបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃនេះ ត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះបានក្លាយទៅជាទិវាអន្តរជាតិ លុបបំបាត់អំពើហិង្សាលើស្ត្រី ដោយទទួលស្គាល់ពីអង្គការ សហប្រជាជាតិ នៅឆ្នាំ ១៩៩៩ ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលបានកំណត់ធ្វើ យុទ្ធនាការ១៦ថ្ងៃនេះ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែ វិច្ឆិកា ដល់ ថ្ងៃទី១០ ខែ ធ្នូ ជារៀងរាល់ឆ្នាំ ៕