សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយភាពជោគជ័យ

Narith | ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៤ ១២ ២៥

ចិន៖    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញធ្វើដំណើរចាកចេញពី

រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ៣ថ្ងៃ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ 

នៅអាកាសយានដ្ឋាន អន្តរជាតិកាពីតាល់ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្តម លីវ ជិនថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប៕