បាត់ដំបង ៖ សល់តែ៤ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីអបអរសាទរខួបលើកទី៧៦ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូឆ្នាំ២០២៤ ដែលរៀបចំនៅវិមានឯករាជ្យកណ្តាលក្រុងបាត់ដំបង នឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍យ៉ាងច្រើនកុះករ ។
តាមកម្មវិធីព្រឹត្តិការណ៍នេះនឹងបើកចាប់ដំណើរការចាប់ពីម៉ោង៤ទាបភ្លឺថ្ងៃទី០៨ខែធ្នូខាងមុខ នៅជុំវិញវិមានឯករាជ្យ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ និងមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ។
តាមគណៈកម្មការរៀបំឱ្យដឹងថាព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ បាមបែងចែកចម្ងាយគីឡូច្រើនប្រភេទខុសគ្នា មានរយៈចម្ងាយ២១គីឡូម៉ែត ,១០គីឡូមែត្រ ,៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលកីឡាករ កីឡាការនីចូលរួម មានថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សនិស្សិត និងមហាជនទូទៅបានចុះឈ្មោះចូលរួម។
សូមបញ្ជាក់ថាព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុសប្បុរសធម៌នេះ ក៏មានរៀបចំក្រុងពាលី នៅម៉ោង៦ព្រឹកថ្ងៃទី០៧ខែធ្នូ នៅបរិវេណរូបសំណាកលោកតាដំបងក្រញូង គឺមុនមួយថ្ងៃនេះការបើកព្រឹត្តិការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ៕ អត្ថបទ លោក ភី សុខវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង